Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ​សម្រេច​ផ្អាក​ការធ្វើដំណើរចេញ-ចូល ​ឆ្លងកាត់ព្រំដែនកម្ពុជា-​​វៀតណាម ​រយៈពេល​១ខែ​

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា​ បាន​សម្រេច​ផ្អាក​ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-​​វៀតណាម ​ជា​បណ្ដោះ​អាសន្ន​​រយៈពេល​១ខែ ​ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ​នេះបើយោងតាមលិខិតរបស់លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ ដែលផ្ញើជូន​ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិត​ផ្ញើជូន​ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះថ្ងៃទី១៣ ខែកក្កដា ម្សិលមិញ បានបញ្ជាក់ថា «ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចម្លងចូល​មកព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេក​ទេស បុគ្គលិក ក្រុមហ៊ុននានារបស់វៀតណាម រយៈពេល​១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ»។

ទោះជាយ៉ាងណាលិខិតនោះ បាន​​លើកលែងសម្រាប់អ្នកជំងឺ ដែលត្រូវទៅព្យាបាលនៅប្រទេស​វៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរ នៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណ៍មានការអនុញ្ញាតពិសសពីរាជរដ្ឋាភិបាល។​ ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួច​ហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ក​រួច និងអ្នក​ដែល​កំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យ​វិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្តោះអាសន្ននេះ។

ជាមួយគ្នានេះ ក្រសួងការបរទេស​ បានស្នើឲ្យឯកអគ្គរាជទូត ​សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឱ្យអាជ្ញាធរ នៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការ នៃការដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានា ដោយអនុវត្តឱ្យបានម៉ឺងម៉ត់ តាមវីធានសុខាភិបាលនៃប្រទេសទាំងពីរ។

បើតាមក្រសួងការបរទេស​ វិធានការបណ្ដោះអាសន្ន នៃការរឹតត្បិតការចូលមកកម្ពុជា ដូច​ដែល​​មានចែងក្នុងកំណត់ទូត លេខ​៧៣៤ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងវិធានការផ្សេងៗ ដែល​មាន​ស្រាប់របស់កម្ពុជា​នៅជាធរមាន។​

សូមបញ្ជាក់ថា ការសម្រេច​ផ្អាក​ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-​​វៀតណាម ជា​បណ្ដោះ​អាសន្ន​រយៈពេល១ខែនេះ ធ្វើឡើងដោយយោងតាម​ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

ជាមួយគ្នានោះ ក្រសួងការបរទេស ក៏បាន​ប្រាប់ឲ្យឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនព័ត៌មានទៅអាជ្ញាធរវៀតណាម​ អំពីសេចក្តីសម្រេចនេះផងដែរ៕ (ដោយ)៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២៥ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

Sokha Hotels

ព័ត៌មានពេញនិយម