ព័ត៌មានជាតិ
អាជ្ញាធរបន្តដាក់ភ្លើងបំភ្លឺនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវសំខាន់ៗមួយចំនួនទៀត
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាំបង្គោលភ្លើងបំភ្លឺសាធារណៈថ្មីរាប់សិបបង្គោល ជាមួយនិងការដាក់អោយបំភ្លឺពីពេលនេះតទៅនៅលើផ្លូវក្រវ៉ាត់ក្រុងទី២ ឬផ្លូវទ្រុងមាន់ ចាប់ពីស្តុបណ័រប្រ៊ីត ដល់ប្រឡាយបារាំង ក្នុងខណ្ឌសែនសុខ និង ដាក់បង្គោលភ្លើងបំភ្លឺថ្មីចំនួន ៤៣បង្គោលទៀតនៅផ្លូវ ព្រៃស ចាប់ពីស្ពានព្រែកហា ដល់ផ្លូវវត្តឫស្សីសាញ់ ខណ្ឌដង្កោផងដែរ។
នៅលើបណ្តោយផ្លូវខ្សែក្រវ៉ាត់ក្រុងទី២ (ផ្លូវទ្រុងមាន់)នេះ កន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញបានដាក់បង្គោលភ្លើងនេះ ចាប់ពីផ្លូវប្រឡាយបារាំង ដល់ផ្លូវ វេង ស្រេង ក្នុងខណ្ឌមានជ័យ ។តែនៅពេលនេះក៏បានបន្តពីប្រឡាយបារាំងមកដល់ស្តុបណ័រប្រ៊ីតបន្ថែមទៀត។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដាំបង្គោលភ្លើងបំភ្លឺសាធារណៈថ្មីរាប់សិបបង្គោល ជាមួយនិងការដាក់អោយបំភ្លឺជាសាធារណៈនេះ ធ្វើឡើងមិនត្រឹមតែ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាក៏បានធ្វើអោយកាត់បន្ថយចោរកម្មផងនិងតាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
ស្រីរ័ត្ន



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


