ព័ត៌មានជាតិ
ពីមណ្ឌលគិរី! រដ្ឋបាលសង្កាត់សុខដុម បំពាក់ភ្លើងសូឡាបំភ្លឺផ្លូវសម្រួលដល់ការធ្វើដំណើរនាពេលយប់
រដ្ឋបាលសង្កាត់សុខដុម ក្រុងសែនមនោរម្យ នាខេត្តមណ្ឌលគិរី បានដំឡើងបង្គោលភ្លើង និងបំពាក់អំពូលភ្លើងសូឡា ដើម្បីបំភ្លឺផ្លូវ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលយប់ និងជាផ្នែកមួយលើកកម្ពស់សោភណ្ឌភាពក្នុងមូលដ្ឋាន។ ការបំពាក់អំពូលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ។

លោកស្រី នេត ឆាយា ចៅសង្កាត់សុខដុម បានប្រាប់(កម្ពុជាថ្មី)ឱ្យដឹងថា ក្រោមកាrចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្តបន្ថែម រដ្ឋបាលសង្កាត់សុខដុម បានដំឡើងបង្គោលចំនួន ២២ដើម និងបំពាក់សូឡាបន្ថែមនៅទីសាធារណៈដើម្បីបំភ្លឺផ្លូវ និងងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរនាពេលយប់។

លោកស្រីបន្តថា ព្រោះស្ថានភាពតាមដងផ្លូវពីមុន ថ្វីបើជាផ្លូវចាក់កៅស៊ូចូលមកទីរួមខេត្ត ប៉ុន្តែនៅចំណុចផ្លូវខ្លះក៏មានសភាពងងឹត ពិសេសគឺនៅទីតាំងម្ដុំផ្លូវបំបែកដែលប្រឈមហានិភ័យគ្រោះថ្នាក់កើតមានឡើងជាយថាហេតុផងដែរ។ លោកស្រីបញ្ជាក់ថា៖«ដូច្នេះក្នុងនាមអាជ្ញាធរឃុំសង្កាត់ប្រឹងប្រែងអភិវឌ្ឍក្នុងដែនមូលដ្ឋានបន្ថែមអត់ឈប់ឈរឱ្យបានល្អប្រសើរ។ ជាក់ស្តែង អំពូលសូឡា និងបង្គោល ដែលបានបំពាក់បន្ថែមតាមសងខាងផ្លូវដើម្បីបំភ្លឺ នឹងជួយសម្រួលដល់អ្នកបើកបរនៅពេលយប់ ព្រមទាំងបង្កើនសុវត្ថភាពបើកបរមួយកម្រិទៀត»។

បើតាមលោកស្រីចៅសង្កាត់ ការបំពាក់បន្ថែមនូវអំពូលនេះ អ្វីដែលកានតែពិសេសនោះគឺបានលើកកម្ពើសសោភណ្ឌភាពនៅក្នុងសង្កាត់ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថែមទៀតផង។ ទោះជាការបំពាក់អំពូលភ្លើងនេះមានចំនួនតិចក្តី ប៉ុន្តែគឺជាជំហានអភិវឌ្ឍនៅមុខបន្តិចម្តងៗ ធ្វើឱ្យពលរដ្ឋមូលដ្ឋានកាន់តែមានសុវត្ថិភាព ងាយស្រួលធ្វើដំណើរ និងលើកកម្ពស់ជីវភាពពលរដ្ឋ ក្នុងការប្រកបអាជីវកម្មផ្សេងៗ។

បន្ទាប់ពីបានឡើងកាន់តំណែងជាចៅសង្កាត់មក លោកស្រី នេត ឆាយា បានរៀបចំសួនបន្លែ ដាំដើមឈើ និងចិញ្ចឹមសត្វ នៅបរិវេណរដ្ឋបាលសង្កាត់សុខដុម ដើម្បីជាគំរូដល់ប្រជាពលរដ្ឋយកទៅអនុវត្តនៅតាមមូលដ្ឋាន។ លោកស្រីធ្លាប់ថ្លែងថា៖«ខ្ញុំបានដាំដើមឈើដើម្បីបញ្ជាក់ឱ្យឃើញថាស្រុកយើងព័ណ៌បៃតង ដូច្នេះសង្កាត់ត្រូវមានភាពបៃតងដូចគ្នា។ ហើយរៀបចំសួនច្បារ ដាំបន្លែ និងចញ្ចឹមមាន់ ការធ្វើនេះមិនមែនសំដៅលើការលក់យកលុយទេ គឺជាចំណុចមួយដើម្បីឱ្យប្រជាពលរដ្ឋយកជាគំរូ ទៅអនុវត្តនៅតាមផ្ទះឬមូលដ្ឋានរបស់ខ្លួន»៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


