ព័ត៌មានជាតិ
ការស្ថាបនាប្រឡាយស្ទឹងមានជ័យ ជិតឈានដល់ទីបញ្ចប់ហើយ នៅសល់តែ១២០ម៉ែត្រទៀតទេ
ការស្ថាបនាប្រព័ន្ធប្រឡាយស្ទឹងមានជ័យ ដោយការបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយចាប់ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស្លែងមកដល់ពេលនេះការដ្ឋានទាំងមូលជិតឈានដល់ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ១២០ម៉ែត្រទៀតប៉ុណ្ណោះ ដោយសារតែ រាំងស្ទះជាមួយនឹងផលប៉ះពាល់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីករណីនេះ ទាំងក្រុមការងារនិងអាជ្ញាធរបាននិងកំពុងដោះស្រាយបណ្តើរ ធ្វើបណ្តើរហើយ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ កក្កដានេះថា ការស្ថាបនា ប្រឡាយស្ទឹងមានជ័យ ចាប់ពីគល់ស្ពានស្ទឹងមានជ័យដល់ប្រឡាយដើមស្លែង ការដ្ឋានជិតឈានដល់ ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ១២០ម៉ែត្រទៀតប៉ុណ្ណោះ ដោយសារតែ រាំងស្ទះដោយផលប៉ះពាល់និងម្យ៉ាងទៀតដោយសារ ការផ្ទុះជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ករណីនេះ អាជ្ញាធរនិងក្រុមការងារបាននិងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ កាយភក់ សំរាម ជាមួយនិងបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ។



លោក សាំ ពិសិដ្ឋ បន្តទៀតថា ប្រឡាយស្ទឹងមានជ័យ ដែលបាននឹងកំពុងស្ថាបនាដោយការបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយនេះ មានប្រវែងជាង១៥០០ម៉ែត្រ តែមកដល់ពេលនេះ នៅសល់តែប្រវែង១២០ម៉ែត្រទៀតប៉ុណ្ណោះនឹងរួចរាល់។ ប៉ុន្តែទោះបីជាមិនទាន់រួចរាល់យ៉ាងណាក្តី តែប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយ ពោលគឺអាចបញ្ចៀសការលិចលង់លំនៅឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងបានយ៉ាងល្អ។
ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ពេលនេះប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌសែនសុខ ហើយចំពោះប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យនេះ ក៏ទទួលបានដី សម្រាប់សាងសង់ផ្ទះ មានកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងថែមទៀត ទៅតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។



គួរបញ្ជាក់ថា ពាក់ព័ន្ធនិងការស្ថាបនាប្រឡាយស្ទឹងមានជ័យ ក្នុងផេករបស់សម្តេចតេជោហ៊ុន សែន នាពេលកន្លងមកនេះ ក៏បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលក្នុងផេករបស់សម្តេចនេះបានសរសេរថា៖«អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ ! »៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



