Connect with us

សន្តិសុខសង្គម

ពលរដ្ឋខណ្ឌច្បារអំពៅ ស្នើឲ្យអាជ្ញាធរស្ថាបនាព្រែកប្រា ឲ្យដូចព្រែកបារាំង

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសំណូមពរដ៏ទទូចសុំឲ្យអាជ្ញាធរជួយស្ថាបនាព្រែកប្រាឲ្យដូចព្រែកបាំងសព្វថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯម ច្រឡឹង ជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅពេលដែលអាជ្ញាធរជម្លៀសប្រជាពលរដ្ឋរស់នៅលើមាត់ព្រែកប្រា ព្រំប្រទល់សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី ក្នុងខណ្ឌច្បារអំពៅ ចេញទៅនៅភូមិថ្មីដោយរដ្ឋប្តូរដីជូនរួចមក ដីព្រែកនេះត្រូវបានប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរជួយស្ថាបនាផ្លូវចាក់ក្រាលបេតុងតាមស្តង់ដាដូចព្រែកបារាំងដែលស្ថិតនៅព្រំប្រទល់សង្កាត់ច្បារអំពៅ១ សង្កាត់និរោធ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅតែមួយ។

ក្នុងសំណូមពររបស់ប្រជាពលរដ្ឋនេះ តំណាងអាជ្ញាធរសុំមិនបញ្ចេញឈ្មោះធ្លាប់បានប្រាប់ កម្ពុជាថ្មី ថា ចំពោះគម្រោង​លើព្រែកប្រានេះ ភាគីសាលារាជធានីភ្នំពេញកំពុងធ្វើការសិក្សារយ៉ាងហ្មត់ចត់បំផុតពុំមែនទុកចោលនោះទេ ព្រោះព្រែកនេះត្រូវតភ្ជាប់ប្រពន្ធ័ផ្លូវជាច្រើនពេលសាងសង់រួច៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម