សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះស្តារប្រឡាយជុំវិញវិទ្យាល័យជម្ពូវ័ន ដើម្បីការពារការលិចលង់ក្នុងបរិវេណសាលារៀន
អភិបាលខណ្ឌពោធិ៍សែនជ័យ លោក សក់ ច័ន្ទកញ្ញារិទ្ធ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះពិនិត្យការស្តារប្រឡាយទឹកព័ទ្ធជុំវិញវិទ្យាល័យជម្ពូវ័ន ស្ថិតនៅសង្កាត់ចោមចៅទី៣ ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរន្តទឹក ការពារការលិចលង់ក្នុងបរិវេណសាលារៀន និងលើកកម្ពស់អនាម័យបរិស្ថានក្នុងមូលដ្ឋាន។

បើតាមរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ការស្តារភក់ និងកាកសំណល់ដែលកកស្ទះក្នុងប្រឡាយចេញពីជុំវិញវិទ្យាល័យជម្ពូវ័ន គឺដើម្បីធានាថា ទឹកអាចហូរបានលឿននៅពេលមានភ្លៀងធ្លាក់ខ្លាំង និងការពារការលិចលង់ដោយសារជំនន់ទឹកភ្លៀង ព្រោះវិទ្យាល័យជម្ពូវ័ន ជារឿយៗតែងរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ហើយក៏ជាវិធានការយុទ្ធសាស្ត្រដើម្បីការពារអគារសិក្សា និងផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សផងដែរ។

លោក សក់ ច័ន្ទកញ្ញារិទ្ធ ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យពន្លឿនការងារ និងធានាឱ្យបាននូវគុណភាព ដើម្បីជៀសវាងការដក់ទឹកបង្កជាក្លិនស្អុយប៉ះពាល់ដល់សុខភាពអ្នករស់នៅក្បែរនោះ ហើយលោកក៏សំណូមពរឱ្យប្រជាពលរដ្ឋកុំបោះសំរាមចូលក្នុងប្រឡាយ ដែលជាមូលហេតុចម្បងនៃការកកស្ទះ។

ជាមួយនឹងការណែនាំនេះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានស្នើឱ្យសហគមន៍ជួយមើលថែ និងរក្សាបរិស្ថានជុំវិញប្រឡាយដែលបានស្តាររួច ដើម្បីប្រយោជន៍រួមយូរអង្វែង៕








-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


