សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ឬស្សីកែវ ដាក់គ្រឿងចក្រស្តារប្រឡាយប្រវែង២៥០ម៉ែត្រ ដើម្បីរំដោះទឹកចេញពីតំបន់
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក មូល វីរៈ ចៅសង្កាត់ឬស្សីកែវ នៃរដ្ឋបាលខណ្ឌឬស្សីកែវ បានដឹកនាំក្រុមការងារសង្កាត់ រួមទាំងលោកមេភូមិមិត្តភាព និងក្រុមការងារភូមិ ចុះពិនិត្យ និងសម្របសម្រួលការស្តារប្រឡាយមួយខ្សែប្រវែងប្រមាណ ២៥០ម៉ែត្រ ដែលស្ថិតនៅខាងត្បូងវិទ្យាល័យឬស្សីកែវ ក្បែររបងវត្តឧត្តរាវត្តី ដើម្បីជួយរំដោះទឹកលូ និងទឹកជំនន់ដែលកកស្ទះដោយកាកសំណល់ បណ្តាលឱ្យមានការលំបាក ជាពិសេសនៅពេលវស្សា។

លោក មូល វីរៈ ចៅសង្កាត់ឬស្សីកែវបានអោយដឹងថា ការចុះស្ដារប្រឡាយនេះធ្វើឡើងក្រោមការការណែនាំពីសំណាក់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ ដោយចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ការងារនេះ ហើយក៏ទទួលបានការ ជួយជ្រោមជ្រែង ពីលោក ស៊ន អេលីត ដែលបានឧបត្ថម្ភថវិកាក្នុងការជួលម៉ាស៊ីន អេស្កាវ៉ាទ័រ ដើម្បីជួយជីក និងបារសំរាម កំប្លោក ដីភក់ចេញពីក្នុងប្រឡាយ។

លោក មូល វីរះ បានបន្ថែមថា ក្រោយការស្តារនេះនឹងជួយរំដោះទឹកដែលលិចចេញពីសាលាបឋមសិក្សា និងវិទ្យាល័យឬស្សីកែវ ដោយមានប្រសិទ្ធភាព ហើយក៏ជួយកាត់បន្ថយបញ្ហាទឹកជំនន់ នៅក្នុងមូលដ្ឋានសង្កាត់ឬស្សីកែវ និងជួយឱ្យទឹកអាចហូរចេញពីប្រព័ន្ធលូមួយចំនួន ដែលមានការជាប់នឹងតំបន់សង្កាត់គីឡូម៉ែត្រលេខ៦ផងដែរ។

លោក សាយ សុវណ្ណារ៉ា ប្រជាពលរដ្ឋក្នុងភូមិមិត្តភាព បានអោយដឹងថា កាលពីកន្លងទៅ ទឹកបានជន់លិចសាលារៀន និងផ្លូវធ្វើដំណើរជារឿយៗ តែឥឡូវឃើញថា ទឹកហូរចេញបានល្អហើយ យើងសូមអរគុណចំពោះលោកចៅសង្កាត់ និងសប្បុរសជន ដែលបានយកចិត្តទុកដាក់ជួយសហគមន៍។ លោកបានបន្តថា នេះបង្ហាញពីការសហការយ៉ាងល្អរវាងអាជ្ញាធរសង្កាត់ មេភូមិ និងប្រជាពលរដ្ឋ ក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍ ដើម្បីបង្កើនគុណភាព និងសុវត្ថិភាពសាធារណៈក្នុងតំបន់៕
អត្ថបទ៖ សំណាង

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


