វប្បធម៌ ជំនឿ
ជំនឿផ្លូវងងឹតទាំង ៤ ដែលគួរចៀសវាងឱ្យបាន ព្រោះអាចនាំគ្រោះដល់ខ្លួន
ទាំងនេះជាអបិយជំនឿចំនួន ៤ ធំៗនៅជុំវិញពិភពលោកដែលមនុស្សជឿតាមច្រើនបំផុត!
១. កញ្ចក់ប្រេះបែក៖ ជាអបិយជំនឿដែលជាតិសាសន៍ស្ទើរពាសពេញពិភពលោកជឿតាមមកជាយូរ។ កញ្ចក់ប្រេះបែក អាចនាំឱ្យប្រេះឆាសុភមង្គលគ្រួសារ និងមានសំណាងអាក្រក់រហូតដល់ប្រាំពីរឆ្នាំឯណោះ។ ជាពិសេស ក្រោយពីកញ្ចក់បែក បើមិនយកទៅចោលទេ គេជឿថា មានព្រលឹងចងអាឃាតឬវិញ្ញាណអាក្រក់សណ្ឋិតនៅ បង្កក្ដីអន្តរាយដល់អ្នកផ្ទះ។

២. ថ្ងៃសុក្រទី១៣៖ ជាថ្ងៃដែលគេមានជំនឿតាំងពីសតវត្សរ៍ទី១៩មកម្លេះ ពីព្រោះជាថ្ងៃដែលក្ដៅក្រហាយ និងបង្កឱ្យអ្នកមានជំងឺច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ ឱ្យតែថ្ងៃនោះមកដល់ មនុស្សម្នានឹងផ្អាកការជួបជុំធំៗ ជប់លៀង អាពាហ៍ពិពាហ៍ ការណាត់ជួប ជាពិសេសគេចៀសវាងចេញក្រៅផ្ទះ។ ប្រសិនត្រណមមិនបាន វាអាចបណ្ដាលឱ្យជួបគ្រោះថ្នាក់ ហើយសំណាងមិនល្អនឹងតោងជាប់ពេញមួយឆ្នាំ។

៣. ឆ្មារសម្បុខ្មៅ៖ ឆ្មារសម្បុរខ្មៅ ជាប្រផ្នូលនាំមកនូវសំណាងអាក្រក់ចូលក្នុងផ្ទះ។ តាមជំនឿអាស៊ី ឆ្មារខ្មៅរត់ចូលផ្ទះ មានន័យថា សមាជិកមានគ្រោះស្លាប់។ ចំណែកក្នុងផ្ទះណាមានចិញ្ចឹមសត្វឆ្មារខ្មៅ ហើយម្ចាស់ផ្ទះជាស្រ្តី គេជឿថា នាងអាចក្លាយជាធ្មប់ឬអ្នកស្នងអំពើអាគម។ គេហាមមិនឱ្យចិញ្ចឹមឆ្មារខ្មៅនោះទេ ព្រោះវានាំតែគ្រោះប៉ុណ្ណោះ។

៤. កាត់ក្រចកពេលយប់៖ នៅទួរគី ឥណ្ឌា កូរ៉េខាងត្បូង ក៏ដូចជាកម្ពុជាដែរ កាត់ក្រចកពេលមេឃងងឹត មានន័យថា អ្នកនោះនឹងជួបភាពចង្រៃតាមជាប់ជានិច្ច។ បើតាមជំនឿជប៉ុនវិញ គេជឿថា អ្នកអាចស្លាប់មុនអាយុ។ មិនតែប៉ុណ្ណោះ សត្រូវនឹងតាមយារយី រុកគួនមិនឱ្យបានសុខឡើយ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ U.S.News
ចុចអាន៖ ជួបហេតុភេទ ៥ នេះ ចាស់ៗថា ជាប្រផ្នូលនាំសុខសប្បាយពេញទាំងគ្រួសារ
ចុចអាន៖ ចាស់ៗហាមមិនឱ្យគេងបន្ទប់ ៣ ប្រភេទ ពេលស្នាក់នៅផ្ទះសំណាក់ឬសណ្ឋាគារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


