វប្បធម៌ ជំនឿ
តំណម ៩ ប្រការ ហាមធ្វើដាច់ខាតក្នុងថ្ងៃសែនក្បាលទឹកក្នុងឆ្នាំ ២០២៤ នេះ
ថ្ងៃសែនក្បាលទឹកក្នុងឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃអាទិត្យទី ១៨ ខែសីហា ឬថ្ងៃទី១៥ នៃខែ០៧ តាមប្រតិទិនចិនបុរាណ។សម្រាប់ប្រជាជនដែលមានដើមកំណើតចិន ប្រាកដជាមិនអាចបំភ្លេចថ្ងៃពិសេសនេះបានទេ ព្រោះជាថ្ងៃដ៏សំខាន់ដែលមនុស្សជាច្រើននឹងធ្វើពិធីគោរពដល់បុព្វការីជនរបស់ខ្លួន។
យោងទៅតាមជំនឿចិន ទ្វារនរកត្រូវបានគេនិយាយថានឹងបើកនៅថ្ងៃទី ០១នៃខែ០៧ ហើយព្រលឹងខ្មោចនានានឹងមករកញាតិផៅសន្តានរបស់ពួកគេរៀងៗខ្លួន។ ដោយឡែក សម្រាប់ពពួកខ្មោចអនាថា គឺជាដួងព្រលឹងគ្មានញាតិនោះនឹងត្រូវត្រាច់ចរសេរី ដូច្នេះកំឡុងពេលនេះ អ្នកត្រូវតែប្រុងប្រយ័ត្ននៅពេលដើរចេញក្រៅផ្ទះ ចៀសវាងវិញ្ញាណអាក្រក់អូសទាញ។
យ៉ាងណា ផ្អែកតាមអបិយជំនឿនោះទៀតសោត មានតំណមធំៗដែលមិនគួរធ្វើនៅក្នុងពិធីសែនក្បាលទឹក ព្រោះបើអ្នកធ្វើខុស វាអាចនឹងធ្វើឲ្យសំណាងក្នុងជីវិតរបស់អ្នកធ្លាក់ចុះ មិនអាចរីកចម្រើនក្នុងកិច្ចការងារ។
១ កុំទាន់ចាប់ផ្តើមធ្វើរឿងថ្មីក្នុងខែនេះ
ព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត ដូចជាការផ្លាស់ទៅផ្ទះថ្មី ការចាប់ផ្តើមអាជីវកម្មថ្មី ឬរៀបការ ជាទូទៅត្រូវបានចៀសវាងក្នុងអំឡុងខែនេះ។ ព្រោះជាខែដែលត្រូវនឹងថ្ងៃសែន ក៏ជាថ្ងៃដែលទ្វារនៃឋាននរកបើក សម្រាប់ព្រលឹងឡើងមកកាន់ពិភពមនុស្ស។ ក្រៅពីព្រលឹងដូនតាយើង ក៏មានខ្មោចដែលគ្មានសាច់ញាតិលអាចរកឱកាសចូលមកធ្វើឲ្យសំណាងរបស់យើងធ្លាក់ចុះ។ មិនថាអ្នកធ្វើអ្វីក៏គ្មានផ្លូវរីកចម្រើនដែរ អ្នកគួរតែរង់ចាំឲ្យខែនេះកន្លងផុតទៅ មុនពេលចាប់ផ្តើមអាជីវកម្មណាមួយ។
២ ហាមដាក់តុដើម្បីគោរពវិញ្ញាណក្ខន្ធដូនតានៅកណ្តាលផ្ទះ
ពាក់ព័ន្ធនឹងការរៀបចំតុដើម្បីគោរពវិញ្ញាណក្ខន្ធដូនតា គេហាមដាក់តុនៅកណ្តាលផ្ទះ ជាពិសេសកន្លែងទទួលភ្ញៀវ ព្រោះជាកន្លែងមានមនុស្សច្រើន ហើយអាចរំខានដល់វិញ្ញាណក្ខន្ធដូនតា ដែលមកទទួលដង្វាយ។ តុថ្វាយបង្គំគួរដាក់នៅកន្លែងស្ងាត់បំផុតនៃផ្ទះ ឬនៅក្នុងបន្ទប់បរិភោគអាហារនិងតំបន់ផ្ទះបាយ ដើម្បីកុំឲ្យរំខានដល់ព្រលឹងដូនតា។ លើសពីនេះទៀត តាមជំនឿគេហាមឃាត់មិនឲ្យដាក់ផេះបុព្វបុរសនៅលើតុបូមានគ្រឿងដង្វាយ។ ប៉ុន្តែអ្នកអាចគួរតែប្រើជារូបភាព ឬស្លាកឈ្មោះជំនួសវិញ។
៣ កុំនៅក្បែរប្រភពទឹក ឬហែលទឹកនៅពេលយប់
ដូចបានជម្រាបជូនរួចមកហើយថា ខែសីហាគឺជាពេលវេលារបស់ព្រលឹងខ្មោចទាំងអស់មានសេរីភាពអាចចាកចេញពីឋាននរកមកកាន់ឋានកណ្ដាល ហើយការនៅក្បែរប្រភពទឹក និងហែលទឹកពេលព្រះអាទិត្យលិច វាអាចនឹងធ្វើឲ្យវិញ្ញាណអាក្រក់ដែលលង់ទឹកមកធ្វើបាបយើងបានយ៉ាងងាយ។ នេះក៏ព្រោះតែចង់រកអ្នកស្នងមកជំនួសវិញ្ញាណដែលរស់នៅក្នុងប្រភពទឹកនោះអស់រយៈពេលជាយូរឆ្នាំ។
៤ ហាមចេញពីផ្ទះក្រោយពាក់កណ្តាលអធ្រាត្រ
ព្រោះនៅថ្ងៃនោះ ប្រជាជនចិនមិនត្រឹមតែធ្វើគ្រឿងដង្វាយដល់ដូនតារបស់ខ្លួនប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានការធ្វើទានដោយដាក់តង្វាយតាមផ្លូវបំបែកជាបី ឬផ្លូវបំបែកបួនដើម្បីឲ្យវិញ្ញាណក្ខន្ធដែលវង្វេងគ្មានញាតិអាចមកទទួលទានអាហារបានដូចគ្នា។ ដូច្នេះហើយ ជនជាតិចិនមានច្បាប់ហាមប្រាមមិនត្រូវចេញពីផ្ទះក្រោយពាក់កណ្តាលអធ្រាត្រ ឬនៅពេលយប់នៅថ្ងៃសែនឡើយ ព្រោះវិញ្ញាណដែលឡើងមកកាន់ពិភពមនុស្ស នឹងដើរតាមផ្លូវដើម្បីបរិភោគតង្វាយនៅពេលយប់។ ការចាកចេញពីផ្ទះនៅពាក់កណ្តាលអធ្រាត្រ អាចនាំឲ្យជួបជាមួយវិញ្ញាណអាក្រក់ដែលនឹងប៉ះពាល់ដល់ជោគវាសនារបស់អ្នក។ វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ជួបប្រទះគ្រោះថ្នាក់តិចតួច រហូតដល់គ្រោះថ្នាក់ដល់អាយុជីវិតក៏មាន។
៥ កុំសម្ងួតសម្លៀកបំពាក់ពេលយប់
សម្លៀកបំពាក់មិនគួរបោកគក់ និងសម្ងួតក្នុងយប់ថ្ងៃសែន ព្រោះជាថ្ងៃដែលវិញ្ញាណវង្វេងចូលមកលាយឡំ។ ការទុកសម្លៀកបំពាក់ឲ្យស្ងួតពេលយប់ ហាក់បីដូចជាជាការអញ្ជើញវិញ្ញាណទាំងនោះឲ្យស្លៀកសម្លៀកបំពាក់រប់សយើងដែរ។ពេលអ្នកយកសម្លៀកបំពាក់ចូលផ្ទះ វានឹងធ្វើឲ្យវិញ្ញាណដែលនៅក្នុងសម្លៀកបំពាក់នោះតាមអ្នកចូលផ្ទះផងដែរ។ ទោះបីយើងមិននិយាយអញ្ជើញក៏ដោយ ក៏យើងកំពុងនាំវិញ្ញាណអនាថាចូលមកក្នុងផ្ទះដោយប្រយោល វិញ្ញាណទាំងនោះនឹងជះឥទ្ធិពលអាក្រក់ដល់សំណាងរបស់មនុស្សក្នុងផ្ទះ។
៦ កុំសម្លាប់សត្វល្អិតក្នុងថ្ងៃចូលឆ្នាំចិន
ជនជាតិចិនជឿថាព្រលឹងនៃមនុស្សស្លាប់នឹងទៅកើតជាសត្វល្អិតក្នុងជីវិតនេះ។ ដូច្នេះបើអ្នកឃើញសត្វល្អិតផ្សេងៗក្នុងថ្ងៃសែន អ្នកមិនគួរធ្វើបាប ឬសម្លាប់វាឡើយ។ ព្រោះវាអាចជាសត្វល្អិតដែលវិញ្ញាណដូនតារបស់យើងបានចាប់កំណើតឡើងវិញ។
៧ កុំធ្វើដំណើរឆ្ងាយក្នុងអំឡុងពេលទ្វារនរកបើក
ការធ្វើដំណើរមិនថាផ្លូវឆ្ងាយឬជិត វាអាចមានគ្រោះថ្នាក់ ប្រសិនបើយើងបើកបរដោយធ្វេសប្រហែស និងមិនគោរពច្បាប់ចរាចរណ៍។ តែបើតាមជំនឿចិន គេហាមឃាត់កូនចៅមិនឲ្យទៅខេត្តឆ្ងាយៗក្នុងថ្ងៃដែលទ្វារនរកបើក ដែលអាចនាំឲ្យមានគ្រោះថ្នាក់ច្រើនជាងអំឡុងពេលផ្សេងៗ។ បើអាចចៀសបាន គួរចៀសវាង ហើយធ្វើដំណើរក្នុងអំឡុងពេលផ្សេងមកជំនួសវិញ។ ប៉ុន្តែប្រសិនបើអ្នកមិនអាចចៀសបាន យកល្អក្នុងការធ្វើដំណើរនៅពេលថ្ងៃដែលនៅមានពន្លឺថ្ងៃ។
៨ កុំដោតចង្កឹះដាក់ក្នុងចានបាយដែលគេទុកឲ្យដូនតាហូប
យោងទៅតាមជំនឿនិងការអនុវត្តរបស់ចិន វាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងបំផុត។ ការដាក់ចង្កឹះពេលទទួលទានបាយគឺមានសារៈសំខាន់ណាស់ ដោយដាក់ឲ្យមានរបៀបរៀបរយ ដូចកាលដូនតាយើងនៅមានជីវិត។ ចង្កឹះមិនត្រូវដាក់បញ្ឈរនៅចំកណ្តាលចានបាយទេ នេះក៏ព្រោះតែការដាក់ចង្កឹះបញ្ឈរគឺស្រដៀងនឹងការដោតធូប។ ការដាក់ចង្កឹះបញ្ឈរក្នុងចានបាយ អាចនឹងអញ្ជើញវិញ្ញាណក្ខន្ធផ្សេងពីដូនតាយើងមកទទួលទានតង្វាយ។ ក្នុងករណីនេះដាក់ចង្កឹះដើម្បីញ៉ាំបាយផ្ដេក វាមើលទៅមានសណ្តាប់ធ្នាប់ និងគោរពដល់គោរពបុព្វការីជនដែលបានកសាងគ្រួសារយើងផងដែរ។ វាត្រូវបានចាត់ទុកថាជាទម្រង់មួយទៀត នៃការបង្ហាញការដឹងគុណ។
៩ កុំស្លៀកខ្មៅ និង ក្រហម
ការស្លៀកពាក់ខ្មៅ និងក្រហមនៅក្នុងខែនេះឬថ្ងៃសែនក្បាលទឹកគឺមិនល្អទេ។ ពណ៌ទាំងនេះត្រូវបានគេគិតថា ទាក់ទាញវិញ្ញាណ ឬជាសញ្ញានៃសំណាងអាក្រក់។ ផ្ទុយទៅវិញ វាជាការប្រសើរក្នុងការស្លៀកពាក់ពណ៌ស្រគាំៗផ្សេងទៀតក្នុងថ្ងៃគោរពដូនតា៕
គ្រូ ណុប
ចុចអាន៖ចូលឆ្នាំចិន២០២៤ មុនចាកចេញពីផ្ទះ សូមកុំភ្លេចធ្វើរឿង ៣ នេះសិន
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
វ័យត្រឹម១៩ឆ្នាំសោះ កូនប្រុសអ្នកឧកញ៉ា គិត ម៉េង អាចនាំយកយីហោសណ្ឋាគារផ្កាយ៦ មកកាន់កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាឡិកាធំ និងខ្ពស់ជាងគេនៅកម្ពុជា ចាប់ផ្ដើមដំឡើងជាផ្លូវការដើម្បីទាក់ទាញទេសចរណ៍
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ស្ពានផ្សាររាត្រី-អរិយក្សត្រ ត្រៀមបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ ២០២៥
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះ Boeing ផ្ទុះកង់ ស្លាប់មនុស្ស២នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាបជនបែកថ្នាំ ខណៈសមត្ថកិច្ចម្នាក់ស្លាប់
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ការសិក្សាផលប៉ះពាល់ពីគម្រោងស្ពានផ្សាររាត្រី-អរិយក្សត្រ បានបិទបញ្ចប់ និងត្រៀមបើកការដ្ឋានឆាប់ៗ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវម្ចាស់ផ្ទះបាញ់បាក់ជើងឆ្វេង របួសធ្ងន់ ខណៈកាន់កាំបិតចូលកាប់របស់របរផ្ទះគេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពលរដ្ឋខេត្តបាត់ដំបងយ៉ាងច្រើនកុះករ សប្បាយខ្ញៀវខ្ញារពេល ព្រះអង្គ ចន្ទ មុនី និមន្តមកដល់ ដើម្បីប្រោះព្រំ