ព័ត៌មានជាតិ
បិទខ្ទប់ទីតាំងចំនួន៣ ក្រោយពិនិត្យយកសំណាកឃើញមានជំងឺកូវីដ និងទីតាំងជាប់ពាក់ព័ន្ធ
អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានចុះបិទខ្ទប់ទីតាំង និងលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣ទីតាំង ក្រោយនិត្យយកសំណាកឃើញមានជំងឺកូវីដ-១៩ និងទីតាំងខ្លះទៀតជាប់ពាក់ព័ន្ធ និងអ្នកមកហូបស៊ុប មានជំងឺកូវីដ-១៩។

ការចុះបិទខ្ទប់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងមូលដ្ឋាន សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ក្នុងនោះអាជ្ញាធរបានបិទខ្ទប់ផ្ទះរបស់ឈ្មោះ ខៃ ធីតា ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ១០៨ ផ្លូវរថភ្លើង ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោយពីបានធ្វើតេស្តខ្លួនឯងឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ និងបានសុំសម្រាកព្យាបាលនៅផ្ទះ។ ក្រុមការងារបានចុះបិទទីតាំង ជាមួយគ្រូពេទ្យណែនាំដល់អ្នកជំងឺរួចហើយ ។

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារប្រចាំការសង្កាត់ទឹកល្អក់ទី១ បានចុះមកបិទផ្ទះអ្នកជំងឺកូវីដ-១៩ ដែលមានឈ្មោះ ជា បូរិន ភេទប្រុស អាយុ៣៨ឆ្នាំ និងមានអាស័យដ្ឋានផ្ទះលេខ១ ផ្លូវលេខ២៧១ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ អ្នកជំងឺសុំសម្រាកព្យាបាលនៅផ្ទះ គ្រូពេទ្យបានចុះណែនាំរួចហើយដែរ។

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ក្រុមការងារប្រចាំការសង្កាត់ទឹកល្អក់ទី១បានចុះមកបិទហាងស៊ុប ហ៊ុយ ហ៊ុយ ដែលមានបុគ្គលិកសរុបចំនួន១៥នាក់ស្រី៦នាក់ និងមានអាស័យដ្ឋានផ្ទះលេខ១៤៦ ផ្លូវលេខ១២២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដែលជាប់ពាក់ពន្ធនិងអ្នកមកហូបស៊ុប នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


