KPT+
ចង់ឲ្យក្មេងមានចរិតល្អ សាកវិធីសាស្ត្រ ៥ ក្បាច់នេះ ប្រហែលអាចជួយបាន
ចាស់ៗតែងថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង ពាក្យនេះពិតជាត្រឹមត្រូវ រឿងប្រដៅបង្ហាត់បង្រៀនកូនចៅ ក៏ដូចគ្នា។ គ្រួសារនីមួយៗមានវិធីបង្រៀនកូនៗខុសគ្នាៗ ប៉ាម៉ាក់ខ្លះសប្បាយចិត្តពេលអូនៗស្តាប់សម្តី និងដំបូន្មាន ខ្លះទៀតមិនសប្បាយចិត្តសោះ ពិបាកបង្រៀនអីពិបាក ខូចនោះខូច។
វិធីសាស្ត្រពិសេសៗក្នុងអត្ថបទនេះ ប្រហែលអាចជួយបាន បើចង់ឲ្យក្មេងមានទម្លាប់ល្អ៖
១- ពាក្យគួរប្រើនិងមិនគួរពេលបង្រៀនអូនៗ?

យើងមិនគួរប្រើពាក្យ “កុំ” ឬ “ទេ” លើអូនៗទេ ក្នុងករណីខ្លះលើកលែងតែវាជារឿងធំដុំ។ និយាយពាក្យនេះដដែលៗធ្វើឲ្យក្មេងៗរៀនត្រាប់តាម កូនយើងនឹងប្រើពាក្យទាំងនេះមកកាន់យើងវិញដោយមិនដឹងខ្លួន។ គួរពន្យល់អូនៗតាមវិធីងាយយល់ ដូច “អូនកុំកាន់កាំបិត ប្រយ័ត្នមុត” បែបនេះងាយស្រួលយល់។
២- ភាសាគួរនិយាយទៅកាន់ក្មេងៗ
ការប្រើភាសាបែបមនុស្សពេញវ័យបង្រៀនអូនៗ ធ្វើឲ្យអូនៗអាចទទួលបានពាក្យថ្មីបន្ថែម។ ប្រើពាក្យថ្មីៗច្រើន អាចឲ្យកូនៗស្គាល់ពាក្យថ្មី និងឆ្លើយតបរហ័សជាងមុន អាចជួយក្មេងអភិវឌ្ឍខួរក្បាលផងដែរ។ បើទោះអូនៗមិនទាន់ចេះនិយាយ វិធីនេះនឹងដឹកនាំគេឲ្យរៀននិយាយបានលឿនដូចគ្នា។
៣- សាកល្បងឈប់ប្រើខោទឹកនោម

ប៉ាម៉ាក់មានបទពិសោធភាគច្រើន តែងណែនាំឲ្យអូនៗឈប់ប្រើខោទឹកនោម ដោយបង្រៀនឲ្យគេចេះប្រើកន្ថោរជំនួសវិញ។ វិធីនេះមានប្រសិទ្ធភាព ព្រោះអូនៗអ្នកអាចរៀនដឹងពីអារម្មណ៍បានលឿន ចេះប្រាស្រ័យទាក់ទង និងគ្រប់គ្រងខ្លួនបានល្អ។ អាចនឹងលំបាកពេលដំបូង ប៉ុន្តែនឹងងាយស្រួលនៅពេលក្រោយ។
៤- អូនៗចូលចិត្តខាំ
ក្មេងៗខ្លះខូចតាំងពីកំណើត មានការអីតិចខាំនេះខាំនោះ ជាទម្លាប់អាក្រក់ តែមានករណីខ្លះដោយសាររមាស់ធ្មេញ ឬធ្មេញកំពុងដុះ តែអូនៗខ្លះវិញខាំ ព្រោះចង់បញ្ចេញកំហឹង។ គ្នាយើងត្រូវពន្យល់ថា វាមិនល្អ ឬឲ្យពួកគេខាំតុក្កតាជំនួសការខាំអ្នកដទៃមិនល្អទេ។ គោលបំណងតែមួយគត់ព្យាយាមឲ្យអូនៗភ្លេច និងកែប្រែទម្លាប់អាក្រក់នោះ។
៥- វិធីស្តីបន្ទោសអូនៗពេលធ្វើអ្វីខុស

ប៉ាម៉ាក់ខ្លះតែងបន្ទោសអូនៗមិនទំនេរមាត់។ មិនមែនជាវិធីល្អទេ ព្រោះកាន់តែធ្វើឲ្យអូនៗមិនយល់ អាចនឹងកាន់ផ្គើនថែមទៀត។ ផ្ទុយទៅវិញ យើងគួរនាំអូនៗទៅកន្លែងស្ងាត់ និយាយស្រាលៗពន្យល់អូនៗមិនត្រូវធ្វើរឿងបែបនោះទៀតទេ បែបនេះនឹងធ្វើឲ្យអូនៗកាន់តែឆាប់យល់បញ្ហា អាចជួយឲ្យមានចរិតចាស់ទុំផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដាក់វិន័យឲ្យកូនមានផលល្អទៅថ្ងៃក្រោយ ឪពុកម្ដាយមួយចំនួនគួរដឹង
ចុចអាន៖ បញ្ហា ៥ យ៉ាងចំពោះកុមារ បណ្ដាលមកពីឪពុកម្ដាយឈ្លោះគ្នាជាប្រចាំ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?