ព័ត៌មានជាតិ
បណ្ឌិត លី ឆេង ៖ គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យបានមកពីសមត្ថភាពរបស់ខ្លួនឯង
លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុបបានថ្លែងថា គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យ ដែលបានមកពីសមត្ថភាពរបស់ខ្លួនឯងទេ។ ក្នុងឱកាសអបអរសាទរពិធីប្រគល់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិប៊ែលធី ជូនដល់សិស្សថ្នាក់ទី៩ ជំនាន់ទី១៨ សរុបចំនួន ៣,១៦៦នាក់ លោកបណ្ឌិតបានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ ប្រឹងប្រែងសិក្សារៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យ ប្រឡងជាប់សញ្ញាប័ត្រ មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាពេលនេះ។


លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា បច្ចុប្បន្ននេះសាលាប៊ែលធី អន្តរជាតិមាន២៩សាខា (២៦សាខា កំពុងដំណើរការ និង៣សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៤៤៦នាក់ (នារី ៩៧៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។
ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី៩ ដែលបានប្រឡងបញ្ចប់សញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ចំនួន ៣,១៩៥នាក់ (បីពាន់មួយរយកៅសិបប្រាំនាក់) ក្នុងនោះជាប់ ៣,១៦៦នាក់ (បីពាន់មួយរយហុកសិបប្រាំមួយនាក់) ស្មើនឹង ៩៩.០៩%។
ដោយសិស្សមានចំនួនច្រើន ពិធីប្រគល់សញ្ញាប័ត្រមធ្យម សិក្សាបឋមភូមិនេះ ត្រូវបានរៀបចំជា៣លើក គឺលើកទី១៖ ថ្ងៃទី១៦ ធ្នូ ២០២៣ ចំនួន ១,០១៤នាក់ មកពី១០សាខា, លើកទី២៖ ថ្ងៃទី៣០ ធ្នូ ២០២៣ ចំនួន ១,១១១នាក់ មកពី ៦សាខា និងលើកទី៣៖ ថ្ងៃទី១៣ មករា ២០២៤ ចំនួន ១,០៤១នាក់ មកពី ៨សាខា។ ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា បឋមភូមិទាំងអស់នឹងទទួល បានសញ្ញាប័ត្រពីរ ហើយសញ្ញាប័ត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវេបសាយរបស់ប៊ែលធី ដើម្បី ទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ជាចុងក្រោយលោកបណ្ឌិត លី ឆេង ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅ ថ្នាក់ទី១០-១១ និងទី១២ ដើម្បីប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងទទួលបាននិទ្ទេសល្អ ហើយអាចបន្តទៅសិក្សានៅថ្នាក់ ឧត្តមសិក្សាឱ្យបានគ្រប់ៗគ្នា។







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


