KPT+
៥ យ៉ាង អតីតសាស្ត្រាចារ្យមួយរូប ចង់ឲ្យអាណាព្យាបាលនិស្សិតយល់ដឹង
អ្នកស្រី Rachel Garlinghouse ធ្លាប់ជាសាស្ត្រាចារ្យបង្រៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមួយអស់រយៈពេល ៩ ឆ្នាំ គាត់តែងតែរៀបចំរួចរាល់សម្រាប់តទល់ជាមួយសិស្សជានិច្ច ប៉ុន្តែបញ្ហាចម្បងនៅពីក្រោយធំនោះគឺមកពីអាណាព្យាបាលទៅវិញ ។ ខាងក្រោមនេះជារឿង ៥ យ៉ាងដែលអ្នកស្រី Rachel ចង់ឲ្យអាណាព្យាបាលយល់ដឹង ៖

១. ត្រូវស្គាល់ពីកូនឲ្យច្បាស់
អ្នកស្រីនិយាយថា “ឪពុកម្ដាយឧស្សាហ៍ទូរស័ព្ទមកស្ដីឲ្យខ្ញុំពីនិទ្ទេសកូនៗរបស់ពួកគេ ឬវិន័យក្នុងថ្នាក់របស់ខ្ញុំ អ្វីដែលពិបាកបំផុតគឺនិស្សិតមួយចំនួនមិនសូវចូលរៀនហើយសាលាមិនអាចប្រាប់ពីអវត្តមានរបស់សិស្សទៅកាន់អាណាព្យាបាលបានទេ” Rachel បន្តទៀតថា ពួកគេចូលចិត្តប្រើពាក្យ “ខ្ញុំបង់ប្រាក់ឲ្យអ្នកដើម្បីបង្រៀនកូនខ្ញុំ” ដែលជាពាក្យសម្ដីគំរោះគំរើយបំផុត សាកលវិទ្យាល័យមិនមែនជាសាលាមត្តេយ្យនោះទេ ដូច្នេះរាល់បញ្ហាអ្នកគប្បីប្រឹក្សានិងឈ្វេងយល់ជាមួយកូនផ្ទាល់ទើបល្អ ។

២. យុវវ័យមិនចាំបាច់រៀនបន្ត ៤ ឆ្នាំទេ បើពួកគេមិនចង់
ឪពុកម្ដាយមួយចំនួនធំសុទ្ធតែរៀបចំឲ្យកូនរៀនសាកលវិទ្យាល័យរយៈពេល ៤ ឆ្នាំ ប៉ុន្តែនិស្សិតតែងតែត្អូញត្អែរពីសម្ពាធដែលឪពុកម្ដាយបង្ខំឲ្យរៀនសាកលវិទ្យាល័យ ខ្លះថែមទាំងគំរាមកាត់កាលទៀតផង យ៉ាងណា Rachel ច្បាស់ក្នុងចិត្តថាសិស្សនឹងមានអនាគតល្អជាងនេះបើពួកគេធ្វើអ្វីដែលជាខ្លួនឯង ។
៣. ត្រូវយកចិត្តទុកដាក់ជាមួយផ្លូវចិត្តកូន
កូនសិស្ស Rachel ភាគច្រើនមានបញ្ហាផ្លូវចិត្តដូចជាជំងឺថប់បារម្ភ និងបាក់ទឹកចិត្ត ប៉ុន្តែពួកគេនៅតែខំប្រឹងបញ្ចប់ការសិក្សាដើម្បីបំពេញចិត្តឪពុកម្ដាយ ។ បើផ្លូវចិត្តមិនរឹងមាំហើយ គ្មានអ្វីធ្វើឲ្យជីវិតមនុស្សប្រសើរឡើងទេ ។

៤. មិនគួរប្រលែងកូនពេលពេញវ័យ
មនុស្សអាយុទើបតែ ១៨ ឆ្នាំមិនទាន់រឹងមាំនៅឡើយទេ ពួកគេនៅត្រូវការអ្នកឧបត្ថម្ភដដែលរហូតដល់អាយុ ២៥ ឆ្នាំទើបខួរក្បាលមនុស្សដំណើរការពេញលេញ ។
៥. ឪពុកម្ដាយជាគ្រូបង្រៀនទី ១ របស់កូន
ថ្នាក់សាកលមិនមែនជាបញ្ហាតែមួយសម្រាប់និស្សិតទេ ផ្លូវចិត្ត ផ្លូវកាយ និងទំនាក់ទំនងសង្គមកំពុងរុំព័ទ្ធកូនរបស់លោកអ្នកលើកទីមួយ មានតែឪពុកម្ដាយប៉ុណ្ណោះដែលអាចបង្រៀនកូនពីជីវិតក្នុងអំឡុងពេលអភិវឌ្ឍខ្លួន ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ ជាកំហុសធ្ងន់! បើនៅតែយល់ថា ឪពុកម្តាយប្រកបការងារអ្វី កូនត្រូវតែធ្វើការងារនោះដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


