ព័ត៌មានជាតិ
ក្រសួងអប់រំផ្លាស់ប្តូរមណ្ឌលប្រឡងមួយកន្លែងនៅខេត្តកំពង់ចាមមកសាខាសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ វិញ
ក្រសួងអប់រំយុវជននិងកីឡាបានសម្រេចធ្វើការផ្លាស់ប្តូរមណ្ឌលប្រឡងវិទ្យាល័យសម្បួរមាសមកសាខាសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារខេត្តកំពង់ចាម វិញដោយសារបញ្ហាទឹកជំនន់។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៦តុលានេះថាក្រសួងអប់រំតែងតែជ្រើសរើសមណ្ឌលប្រឡងនីមួយៗយ៉ាងល្អិតល្អន់ដោយផ្តោតលើទីតាំងភូមិសាស្ត្រដែលមិនមានការរងនូវហានិភ័យលេចទឹក ភាពលំបាកនិងភាពងាយស្រួលសម្រាប់បេក្ខជនធ្វើដំណើរមកប្រឡង។
សុវត្តិភាពភាពនៃដំណើរការប្រឡង និងពិនិត្យទៅលើហេដ្ឋារចនាសម្ព័ន្ធដូចជាបន្ទប់ប្រឡងជាដើមដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តិទៅដោយរលូននិងមិនមានផលប៉ះពាល់ណាមួយមកពីបញ្ហាទឹកជំនន់។

យ៉ាងណាក៏ដោយលោកស្រីបានបន្តថា ក្រសួងនៅតែបង្កើតក្រុមការងារដោយសហការជិតស្និតជាមួយអាជ្ញាធរដែនដីនិងមន្ទីរអបរំរាជធានីខេត្តដើម្បីដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលាដើម្បីធានាឱ្យបាននូវការប្រឡងនៅថ្ងៃទី៨ តុលាខាងមុខនេះ។
ជាក់ស្តែងកាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៤ក្រសួងបានសម្រេចផ្លាស់ប្តូរមណ្ឌលប្រឡងចំនួនមួយនៅខេត្តកំពង់ចាមពីវិទ្យាល័យសម្បួរមាសមកសាខាសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារខេត្តកំពង់ចាមវិញ។
ជាមួយគ្នានេះដែរ ក្រសួងបានជ្រើសរើសមណ្ឌលប្រឡងនានាតាមរួមខេត្ត និងស្រុកមួយចំនួនដើម្បីជួយសម្រួលនិងបង្កលក្ខណដល់ប្អូនៗចូលរួមប្រឡងទាំងការហូបចុកនិងស្នាក់នៅហើយមានផ្ទះសំណាក់មួយចំនួនប្រកាសបញ្ចុះតម្លៃស្នាក់ចំពោះបេក្ខជន ផ្តល់ទីកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ខេត្តខ្លះបានប្រកាសរៀបចំសម្រួលចរាចរណ៍ និងរៀបចំចតយានយន្ត ម៉ូតូ កង់ដោយឥតគិតថ្លៃ។
លោកស្រីបានអំពាវនាវដល់ប្អូនៗបេក្ខជនប្រឡងសូមយកចិត្តទុកការពារសុខភាពឱ្យបានល្អត្រូវបរិភោគចំណីអាហារនិងសម្រាកឱ្យបានគ្រប់គ្រាន់និងរំលឹកមេរៀនពិសេសទៅមើលឈ្មោះនិងលេខតុឱ្យបានច្បាស់លាស់ដើម្បីឱ្យដំណើរការប្រឡងបានរលូននិងធ្វើដំណើរទៅប្រឡងប្រកបដោយសុខសុវត្តិភាពនិងត្រូវភ្ញាក់ពីព្រឹកព្រលឹមជៀសវាងប្រញាប់ប្រញ៉ាអាចជួបកក្តាប្រឈមមួយចំនួននិងសូមជូនពរឱ្យប្អូនៗទទួលបានជោគជ័យក្នុងដំណើរការប្រឡង។

លោកស្រីបានបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២ នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧ នាក់)។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មាន ចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ