Connect with us

ព័ត៌មានជាតិ

លោក វេង សាខុន៖ការធ្លាក់ចុះថ្លៃស្រូវ​បណ្តាលមកពីវៀតណាម​បិទព្រំដែន​មិនឲ្យមានការដឹកទំនិញឆ្លងកាត់

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្រ្តីក្រសូងកសិកម្ម រុក្ខាប្រម៉ាញ និង នេសាទ បានបញ្ជាក់ថាការធ្លាក់ចុះនៃតម្លៃស្រូវរបស់ប្រជាកសិករខ្មែរកើតឡើងដោយសារតែវៀតណាមជាទីផ្សារនាំចេញស្រូវធំរបស់កម្ពុជាកំពុងប្រឈមនឹងកូវីដ-១៩។

ស្ថានភាពនៃជំងឺកូវីដ-១៩ រាតត្បាតកាន់តែខ្លាំងបានបង្ខំឱ្យប្រទេសវៀតណាមបិទច្រកព្រំ ដែនរវាងកម្ពុជា-វៀតណាម ធ្វើឱ្យកកស្ទះដល់ការដឹកជញ្ជូននៅតាមព្រំដែនកម្ពុជាវៀតណាមដែលធ្វើឱ្យឈ្មួញមិនអាចនាំចេញបាន ខណៈតម្លៃស្រូវរបស់កសិករ ធ្លាក់ចុះរហូត៦៥០រៀលក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រមូលផលកើនឡើង ហើយការនាំចេញមិនតិចជា១ម៉ឺនតោននោះទេ ជារៀងរាល់ថ្ងៃ។

លោករដ្ឋមន្រ្តីបានបន្តថាតាមការស្នើសុំដែលធ្វើការនាំចេញរបស់ឈ្មួញនាំចេញស្រូវឆ្លងកាត់ព្រំដែន នេះគឺមានបរិមាណរហូត៤ម៉ឺនតោនក៏ប៉ុន្តែការនាំចេញពិតប្រាកដវាមិនបានដល់ប៉ុណ្ណឹងនោះទេដែលធ្វើឲ្យរាំងស្ទះដល់កិច្ចដំណើរការនៃការប្រមូលផលរបស់កសិករធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតស្រូវ។ ជាពិសេសរថយន្តជាច្រើនបានកកស្ទះនៅព្រំដែនកម្ពុជាវៀតណាមហើយ ដែលធ្វើឲ្យមានការកកស្ទះ ការប្រមូលទិញស្រូវពីប្រជា ជន ធ្វើឱ្យផលស្រូវមានការជន់នៅតាមស្រុក ភូមិ។

ដោយឡែកបញ្ហាមួយទៀតនោះឈ្មួយដែលប្រមូលទិញស្រូវទាំងនោះបានចាប់ផ្ដើមធ្វើការហាលស្រូវដែលខ្លួន ប្រមូលទិញពីកសិករ ដើម្បីកុំឱ្យស្រូវខូចព្រោះការប្រមូលផលរបស់ប្រជាជនយើងគឺភាគច្រើនគឺមិនបានហាលទុកដាក់ទេ គឺច្រូតស្រូវហើយគឺប្រមូលលក់នាំចេញតែម្ដង។ ហើយអ្នកបញ្ជាទិញពិសេសប្រទេសជិតខាងយើងនេះបាននាំស្រូវសើមនេះយកទៅសម្ងួតទើបនាំចេញទៅទីផ្សារហេតុដូច្នេះហើយទើបបានជាតម្លៃស្រូវមាន ការធ្លាក់ថ្លៃជាបន្តបន្ទាប់។

លោករដ្ឋមន្រ្តី វេង សាខុន បានបន្តឲ្យដឹងថាពាក់ព័ន្ធបញ្ហានេះក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទ មិនបានព្រងើយកន្តើយនោះទេ លោកបានរៀបចំលិខិតមួយជូន ទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យពិនិត្យពិចារណាជួយទម្លាក់លុយទៅដល់សមាគមម៉ាស៊ីនកិនស្រូវដើម្បីប្រមូលទិញស្រូវក៏ដូចជាចាត់វិធានការយ៉ាងណាប្រសិនបើផែនពង្រីកឃ្លាំងស្តុកឬទីតាំងហាស្រូវរបស់យើងអាចដំណើរការបានក៏ជួយពិនិត្យក្នុងការប្រមូលទិញពីប្រជាជននាពេលបច្ចុប្បន្នដើម្បីរំដោះស្រូវកសិករដែលកំពុងទុំលើវាលស្រែ ដែលត្រូវប្រមូលផលនាពេលនេះ។
លោករដ្ឋមន្រ្តីបានបន្តថានេះជាអ្វីដែលក្រសួងកសិកម្មបានចាត់វិធានព្រោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មិនមានធនធានថវិកានិងចាត់ចែងក្នុងការប្រមូល ទិញស្រូវនោះទេ ។ វាជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងពាណិជ្ជកម្ម។

ការផ្ទុះនូវជំងឺកូវីដ-១៩ បានធ្វើឱ្យភាគីវៀតណាមសម្រេចបិទច្រកព្រំដែនជាច្រើនកន្លែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩។ នៅក្នុងខេត្តព្រៃវែងច្រក់ព្រំដែន បន្ទាយចក្រីត្រូវបានបិទ ដែលបណ្ដាលឱ្យស្រូវរបស់កសិករខេត្តព្រៃវែងជាច្រើនតោនមិនអាចលក់ចេញបាន។ បើតាមលោក អ៊ុក សំណាងប្រធានមន្ទីរកសិកម្មខេត្ត ព្រៃវែងបច្ចុប្បន្នតម្លៃស្រូវក្នុងខេត្តព្រៃវែងជាមធ្យមអាចលក់បាន ៦៥០រៀល ទៅ៧៥០រៀលក្នុងមួយគីឡូក្រាម។ យ៉ាងណាក៏ដោយមន្ទីរកសិកម្មកំពុងរកដំណោះ ស្រាយជូនកសិករឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងបានឲ្យដឹងថាខាងវៀតណាមបានបិទច្រកទ្វារព្រំដែនតាំងពីថ្ងៃ១៥ ខែកក្កដាមកម៉្លេះទើបធ្វើឱ្យស្រូវរបស់កសិករធ្លាក់ថ្លៃ។ធ្លាប់តែនាំ ចេញ៤-៥តោនក្នុងមួយថ្ងៃតែឥឡូវអាចនាំចេញមិនបានប៉ុន្មានតោនផង។ ខេត្តព្រៃវែងនាពេលនេះមិនត្រឹមតែស្រូវទេដែលលក់មិនចេញសូម្បីកសិផលដទៃក៏មិន អាចនាំចេញបានដែរដោយសារផ្សារមួយចំនួននៅបិទនៅឡើយ ។

តាមរបាយការណ៍របស់ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងកន្លងមកតម្លៃស្រូវដែលខេត្តព្រៃវែងនាំចេញទៅប្រទេសវៀតណាមមានតម្លៃជាមធ្យម ១ ០៤០រៀលក្នុងមួយ គីឡូក្រាមដោយស្រូវទាំងនោះត្រូវបាននាំចេញតាមច្រកបន្ទាយចក្រី ច្រកកោះរការ ច្រកកោះសំពៅ ច្រកពាមអន្ទា និងច្រកបាទី។

ចំណែកនៅខេត្តតាកែវវិញតម្លៃស្រូវនៅខេត្តតាកែវមានការធ្លាក់ចុះជាបន្តបន្ទាប់ពី ៤០ ទៅ ៥០រៀលក្នុងមួយគីឡូក្រាម។ ជាក់ស្តែងនៅសប្តាហ៍មុនស្រូវអ៊ីអ៊ែរ(៨៥) ​លក់ចេញក្នុងតម្លៃ ៧៣០រៀលក្នុង១គីឡូក្រាម នៅថ្ងៃចន្ទដើមសប្ដាហ៍នេះលក់ចេញ​ក្នុងតម្លៃ៧១០រៀលខណៈដែល​ប្រភេទ​ស្រូវ OM លក់ចេញ៨២០រៀលក្នុង១ គីឡូក្រាម​ធ្លាក់មកនៅត្រឹម៨០០រៀលក្នុង១គីឡូក្រាម។ ការធ្លាក់ចុះនេះត្រូវបានកសិករឲ្យដឹងថាបន្ទាប់ពី​មានការរឹតបន្តឹងនៅចក្រព្រំដែនអន្តរជាតិ​ភ្នំដិនដែលធ្វើឲ្យ​មានការកកស្ទះ​ក្នុងការដឹកស្រូវ​ពីកម្ពុជា​ទៅវៀតណាម។

លោក ញាន ឈួន ឈ្មួញកណ្តាលម្នាក់​ដែលទិញស្រូវពីកសិករយកទៅលក់នៅប្រទេសវៀតណាមបានអះអាងថាមូលហេតុដែលធ្វើឲ្យតម្លៃស្រូវនៅខេត្តតាកែវធ្លាក់ ចុះមិនមែន​ដោយសារឈ្មួញ​នៅកម្ពុជាទម្លាក់តម្លៃនោះទេ។ ពោលគឺដោយសារមានការទម្លាក់តម្លៃពីឈ្មួញនៅវៀតណាមដ្បិតពួកគេ​បានកាត់បន្ថយការបញ្ជាទិញ ស្រូវពីកម្ពុជាបន្ទាប់ពីនៅតំបន់មួយចំនួននៅវៀតណាម​ត្រូវបានបិទខ្ទប់ដោយសារការឆ្លងជំងឺកូវីដ-១៩។

របាយការណ៍ពីក្រសួងកសិកម្មបានឲ្យដឹងថានៅ៦ ខែឆ្នាំនេះកម្ពុជាសម្រេចបានការនាំចេញស្រូវទៅវៀត​ណាម​ក្នុងទំហំទឹកប្រាក់​ជិត​ ២៨០ លាន​ដុល្លារជាមួយបរិមា ណស្រូវចំនួន​១លាន៧សែនតោនកើនដល់ទៅជាង ៧២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈដែលការនាំចេញអង្ករវិញសម្រេចបានត្រឹមតែប្រមាណ ២៨ ម៉ឺនតោនប៉ុណ្ណោះធ្លាក់ចុះជិត ៣០% និងមានក្នុងទំហំទឹកប្រាក់នាំចេញសរុបប្រមាណជាង២៣៧លានដុល្លារ ៕ ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

ពលករខ្មែរ
ព័ត៌មានជាតិ៥ ម៉ោង មុន

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំតាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល

Sokha Hotels

ព័ត៌មានពេញនិយម