សុខភាព
សុខភាពផ្លូវចិត្តល្អមិនមែនជាការលេងសើច មករៀនអនុវត្តគន្លឹះ៦យ៉ាង ដើម្បីខ្លួនឯង
គន្លឹះល្អៗចំនួន ៦យ៉ាង ដែលលោកអ្នកអាចយកទៅអនុវត្ត ដើម្បីទទួលបាននូវសុខភាពផ្លូវចិត្តល្អនោះគឺ៖
១) យកចិត្តទុកដាក់ចំពោះរបបអាហារ
ពិតណាស់ របបអាហារក៏ជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តផងដែរ។ ការបរិភោគអាហារទៀងពេលសមស្រប និងសម្បូរបែបក៏ជួយឲ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរដែរ។ ម្យ៉ាងទៀត សូមចៀសវាងសារធាតុញៀន ជាតិស្រវឹង ឬភេសជ្ជៈប៉ូវកម្លាំងមួយចំនួនដែលអាចភ្ញោចឲ្យខួរក្បាលយើងដំណើរការមិនល្អ ងាយមានជំងឺផ្លូវចិត្ត។
២) ធ្វើសកម្មភាពរាងកាយឲ្យច្រើន
ការធ្វើសកម្មភាពរាងកាយឲ្យច្រើនដូចជាការដើរ ឬហាត់ប្រាណជាដើមជួយឲ្យបន្ថយភាពតានតឹងចិត្ត បញ្ចេញជាតិពុល ហើយជួយឲ្យយើងមានអារម្មណ៍ល្អ។
៣) ដើរហាត់ប្រាណជាមួយគ្រួសារ ឬមិត្តភក្តិ
ការដើរហាត់ប្រាណជាមួយគ្រួសារ ឬមិត្តភក្តិ ក្រៅពីជួយដល់ការកាត់បន្ថយភាពតានតឹងចិត្ត និងបញ្ចេញជាតិពុលហើយ ហើយក៏បង្កើនភាពស្និទ្ធស្នាល ហើយជួយឲ្យកាន់តែមានអារម្មណ៍កក់ក្ដៅ។
៤) សម្រាន្តឲ្យបានគ្រប់គ្រាន់
ទាំងកាយ ទាំងចិត្តយើងសុទ្ធតែត្រូវការការសម្រាក។ យកល្អ យើងគួរគេងឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យខួរក្បាលយើងមានភាពស្រស់ស្រាយ និងអាចបន្តដំណើរការយ៉ាងល្អនៅថ្ងៃស្អែក។
៥) ចែករំលែកពីអារម្មណ៍ខ្លួនឯងជាមួយមនុស្សជាទីទុកចិត្ត
ការចែករំលែកពីអារម្មណ៍ខ្លួនឯង អាចរាប់ថាជាតម្រូវការមូលដ្ឋានសម្រាប់សុខភាពផ្លូវចិត្ត។ សូមស្វែងរកមនុស្សជាទីទុកចិត្ត ហើយរៀនពីរបៀបចែករំលែកអារម្មណ៍ខ្លួនឯង ដែលមានលក្ខណៈសាមញ្ញៗ ទាំងអារម្មណ៍ល្អ និងអារម្មណ៍មិនល្អ នោះដល់ពេលមានរឿងធំ យើងក៏អាចចែករំលែកបានដូចគ្នា។
៦) ពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត
ប្រាកដណាស់ លោកអ្នកក៏អាចជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្តដើម្បីទទួលបានការវាយតម្លៃ ព្យាបាល និងដំបូន្មានល្អៗទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្ត ក្នុងករណីចាំបាច់។
“ប្រសិនបើលោកអ្នកចង់ទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព និងដំបូន្មានល្អៗសម្រាប់បញ្ហាសុខភាពផ្លូវចិត្ត សូមអញ្ជើញមកជួបផ្ទាល់ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។” “ លោកអ្នកក៏អាចថែទាំសុខភាពផ្លូវចិត្តខ្លួនឯងបានដែរ! ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ស្ត្រីកំពុងប្រើថ្នាំពន្យារកំណើត ត្រូវផ្អាកលេបយ៉ាងហោច ១៤ថ្ងៃសិន មុនពេលចាក់វ៉ាក់សាំងកូវីដ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ១០ ម៉ោង ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ