សុខភាព
ស្ត្រីកំពុងប្រើថ្នាំពន្យារកំណើត ត្រូវផ្អាកលេបយ៉ាងហោច ១៤ថ្ងៃសិន មុនពេលចាក់វ៉ាក់សាំងកូវីដ
វេជ្ជបណ្ឌិត Siraya Kitiyodom អ្នកជំនាញផ្នែកសម្ភពនៅមន្ទីរពេទ្យ Maharat Nakhon Ratchasima ប្រទេសថៃនិយាយថា ថ្នាំពន្យារកំណើតអាចបង្កហានិភ័យនៃការកកឈាម ហើយស្ត្រីគួរពិចារណាបញ្ឈប់ការប្រើថ្នាំនេះ មុនពេលទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។

វេជ្ជបណ្ឌិត Siraya Kitiyodom មានប្រសាសន៍ថា ស្ត្រីដែលកំពុងលេបថ្នាំពន្យារកំណើតមានហានិភ័យខ្ពស់ក្នុងការកើតមានកំណកឈាមជាងអ្នកដែលមិនប្រើសោះ ព្រោះថ្នាំគ្រាប់នេះផ្ទុកនូវអរម៉ូនដែលអាចធ្វើឱ្យឈាមកក។ ចំពោះអ្នកមានការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាពអាចពិចារណាឈប់ប្រើថ្នាំមួយរយៈ ឬប្រើវិធីពន្យារកំណើតផ្សេងទៀត ដើម្បីចៀសវាងគ្រោះថ្នាក់។

ត្បិតតែមកទល់ពេលនេះ មិនទាន់មានភ័ស្តុតាងណាមួយដែលបញ្ជាក់អំពីផលប៉ះពាល់អវិជ្ជមាននៃវ៉ាក់សាំង Covid-19 ទៅលើសុខភាពស្ត្រីដែលប្រើថ្នាំគ្រាប់នេះក៏ដោយ ក៏ប្រទេសអឺរ៉ុបមួយចំនួនបានព្រមានឱ្យពន្យារពេលទទួលការចាក់វ៉ាក់សាំងសិន រហូតឥទ្ធិពលថ្នាំបានថយចុះ យ៉ាងហោចក៏មួយខែដែរ។

ដោយឡែក លោក Thiravat Hemachudha ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ ក៏បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនអំពីថ្នាំមួយចំនួនដែលគួរចៀសវាង មុនពេលទទួលការចាក់វ៉ាក់សាំង។ ក្នុងនោះលោកថា ពលរដ្ឋគួរតែបញ្ឈប់ការប្រើថ្នាំព្យាបាលរោគប្រកាំង ឬថ្នាំដែលមានឥទ្ធិពលស្រដៀងគ្នា ទោះបីជាមានហានិភ័យតិចតួចនៃការផលប៉ះពាល់ បន្ទាប់ពីទទួលបានវ៉ាក់សាំង Covid-19 ក៏ដោយ។

ចំណែកស្ត្រីដែលកំពុងប្រើថ្នាំពន្យារកំណើត គួរតែផ្អាកលេបថ្នាំនេះយ៉ាងហោចណាស់ ១៤ ថ្ងៃ មុនពេលចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bangkok Post
ចុចអាន៖ ការបកស្រាយចំនួន ៤ ពាក់ព័ន្ធសុខភាពបន្តពូជ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
ចុចអាន៖ វ៉ាក់សាំងបង្ការកូវីដចំនួន ៤ ប្រភេទ ផ្ដល់សុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


