ព័ត៌មានជាតិ
ទឹកទន្លេមេគង្គខេត្តកំពង់ចាមតែមួយយប់ ឡើងជិត១.៥ម៉ែត្រ
កំពង់ចាម៖ ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ នៅតាមបណ្តាខេត្ត ជាប់ដងទន្លេមេគង្គ បានបន្តហក់ឡើងជាបន្ទបន្ទាប់ ខណៈនៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ កម្ពស់ទឹកទន្លេមេគង្គកំពង់ចាមមានកម្ពស់៩ម៉ែត្រ ៥២សង់ទីម៉ែត្រ ហេីយ ដោយកម្រិតត្រូវប្រកាសអាសន្នគឺ ១៥ម៉ែត្រ ២០សង់ទីម៉ែត្រ។

នេះយោងតាមរបាយការណ៍កម្ពស់ទឹក ពីមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពស់ទឹកបានឡើងសន្សឹមៗ ដល់កម្ពស់ ៩,៥២ម៉ែត្រ បើធៀបទៅនឹងថ្ងៃម្សិលមិញ ទឹកឡើង ១,៤៨ម៉ែត្រ។
ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមដងទន្លេមេគង្គ ដូចក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ បានលើកការព្រួយបារម្ភថា បើទឹកទន្លេឡើងតូចដូចឆ្នាំទៅ គឺពួកគាត់ជួបការលំបាកក្នុងការងារបង្កបង្កើនផលហើយ ជាពិសេសធ្វើឱ្យដីរឹង ពិបាកភ្ជួររាស់ សម្បូរសត្វកណ្តុរ និងស្រមោចមករំខាន។

ក្រៅពីនោះ ទឹកតូចពេក ក៏មិនបាននាំមកនូវដីល្បាប់ សម្រាប់ការងារដាំដុះដំណាំផ្សេងៗ ប៉ុន្តែបើទឹកជំនន់ធំ និងអូសបន្លាយយូរពេក ក៏ពួកគាត់មិនចង់បានដែរ ពោលគឺ ពួកគាត់ប្រាថ្នាចង់បាន នូវកម្ពស់ទឹកជំនន់សមល្មម និងអាចលិចដីបង្កបង្កើនផល ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ គឺវាគ្រប់គ្រាន់ហើយ៕
អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


