ព័ត៌មានជាតិ
ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម ឡើងដល់ ៨,៧៦ ម៉ែត្រ ខ្ពស់ជាងឆ្នាំមុន
ស្ថានភាពអាកាសធាតុក្នុងខេត្តកំពង់ចាម-ត្បូងឃ្មុំ មួយរយៈចុងក្រោយនេះ មានធ្លាក់ភ្លៀងតាមតំបន់ ហេីយទឹកទន្លេមេគង្គ ក៏បានបន្តហក់ឡើងជាបន្ទបន្ទាប់ ពោលឡើងដល់ ៨,៧៦ ម៉ែត្រ ខ្ពស់ជាងឆ្នាំមុន ប៉ុន្តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡេីយទេ។

យោងតាមរបាយការណ៍កម្ពស់ទឹក ពីមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាម មានកម្ពស់ ៨,៧៨ ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើង ០,០៨ ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះ បើធៀបទៅឆ្នាំ២០២២ ទឹកទន្លេមានកម្ពស់តែ ៨,២៤ ម៉ែត្រ។

កម្ពស់ទឹកទន្លេឡេីងនៅពេលនេះ បានហូរចូលទៅតំបន់វាលទំនាបចំនួន ៥ កន្លែង ក្នុងនោះស្រុកកងមាស ១ កន្លែង ស្រុកកំពង់សៀម ២ កន្លែង និងស្រុកស្ទឹងត្រង់ចំនួន ២ កន្លែង។ ដោយឡែកនៅតាមដងទន្លេតូច ក្នុងស្រុកកោះសូទិន ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋនៅរដូវនេះ គឺធ្វេីដំណេីរតាមទូកចម្លង ឬកាណូតឆ្លងពីត្រេីយម្ខាងទៅម្ខាង។

ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ដូចក្នុងខេត្តកំពង់ចាម-ត្បូងឃ្មុំ បានលើកការព្រួយបារម្ភថា បើទឹកទន្លេឡើងតូចដូចឆ្នាំទៅ គឺពួកគាត់ជួបការលំបាកក្នុងការងារបង្កបង្កើនផល ជាពិសេសធ្វើឱ្យដីរឹង ពិបាកភ្ជួររាស់ សំបូរសត្វកណ្តុរ និងស្រមោចមករំខាន។
ក្រៅពីនោះ ទឹកតូចពេក ក៏មិនបាននាំមកនូវដីល្បាប់ សម្រាប់ការងារដាំដុះដំណាំផ្សេងៗ ប៉ុន្តែបើទឹកជំនន់ធំ និងអូសបន្លាយយូរពេក ក៏ពួកគាត់មិនចង់បានដែរ ពោលគឺ ពួកគាត់ប្រាថ្នាចង់បាននូវកម្ពស់ទឹកជំនន់សមល្មម និងអាចលិចដីបង្កបង្កើនផល ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ គឺគ្រប់គ្រាន់សម្រាប់ពួកគាត់៕

អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


