សន្តិសុខសង្គម
មន្ទីរធនធានទឹកស្ទឹងត្រែងប្រកាសឱ្យប្រុងប្រយ័ត្នទឹកឡើងអាចដល់កម្រិតប្រកាសអាសន្ន
មន្ទីរធនធានទឹកខេត្តស្ទឹងត្រែងបានជូនដំណឹងដល់អាជ្ញាធរស្រុកដែលនៅជាប់ដងទន្លេមេគង្គ ដងទន្លេសេសាន ពិសេសដងទន្លេសេកុងត្រូវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ វាលទំនាបបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកជំនន់ហូរចាក់ពីប្រទេសឡាវ និងអាចឈានដល់ការប្រកាសអាសន្ន។

លោក ប៉ាង ប៉េងប្រធានមន្ទីរធនធានទឹកខេត្តស្ទឹងត្រែងបានបញ្ជាក់ថា បន្ទាប់ពីមានភ្លៀងធ្លាក់ស្ទើរតែទាំងយប់ទាំងថ្ងៃ និងទឹកហូរធ្លាក់មកពីប្រទេសឡាវផងនោះធ្វើឲ្យទឹកទន្លេទាំងបីពិសេសទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែ បានហក់ឡើងយ៉ាងឆាប់រហ័សក្នុងមួយយប់ឡើងរហូតជាងមួយម៉ែត្រ។
លោកប្រធានមន្ទីរធនធានទឹកខេត្តស្ទឹងត្រែងបានបញ្ជាក់នៅព្រឹកថ្ងៃទី ៣០ កក្កដានេះថា ស្ថានភាពទឹកទន្លេទាំង ៣ ក្នុងខេត្តស្ទឹងត្រែងទន្លេមេគង្គព្រឹកម្សិល ៨,៥៥ ម៉ែត្រ ព្រឹកនេះ ៩,៨២ ម៉ែត្រឡើង ១.២៧ ម៉ែត្រ ប្រកាសអាសន្ន ១០,៧០ ម៉ែត្រ។

ទន្លេសេកុងព្រឹកម្សិល១០,០០ម៉ែតព្រឹកនេះមានកម្ពស់ទឹក១១,០៨ម៉ែត្រឡើង១,០៨ម៉ែត្រ ប្រកាសអាសន្ន ១១,៥០ម៉ែត្រ។ និងទន្លេសេសានព្រឹកម្សិល៧.៥៥ព្រឹកនេះមានកម្ពស់ទឹក៩,០២ម៉ែត្រឡើង១,៤៧ម៉ែត្រ ប្រកាសអាសន្ន១០,៥០ម៉ែត្រ។
លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា បន្ទាប់ពីរទទួលឥទ្ធិពលព្យុះនិងមានការជូនដំណឹងរបស់ក្រសួងធនធានទឹក ពេលនេះអស់ព្យុះតែទឹកវានៅមានពីច្រកហូរពីប្រទេសឡាវ មានទន្លេមេគង្គនិងទន្លេសេកុង ហើយស្ថានភាពដងទន្លេទាំងពីរហ្នឹងក៏វាខ្លាំង ហើយទន្លេសេសានវិញក៏ទទួលព្យុះនិងកខ្លាំងតែពេលនេះព្យុះទៅបាត់ទៅទឹកវាឡើង។
លោកប្រធានមន្ទីរបានបន្តទៀតថា បើមើលពីស្ថានភាពទឹកមិនទាន់ហូរអស់វាចេះតែឡើង អញ្ចឹងយើងត្រូវតែត្រៀមនៅក្នុងអំឡុងពីរថ្ងៃទៀតប្រហែលជាអស់ហើយ តែក៏វាអាចឈានដល់ការប្រកាសអាសន្នដែរ សម្រាប់ទន្លេសេកុង ក្នុងស្រុកសៀមប៉ាង ដែលវាធ្លាប់បាក់ទំនប់សេរណាំណយខេត្តអត្តពឺនប្រទេសឡាវ ពេលគេធ្វើភ្ជាប់ឡើងវិញគេបើកទម្លាក់មកធ្វើឲ្យទឹកឡើងហក់ឡើងខ្លាំងនៅក្នុងស្រុកសៀមប៉ាងអាចដល់ការប្រកាសអាសន្ន។
លោកប្រធានមន្ទីរបន្តថា ដោយឡែកទន្លេមេគង្គនិងនៅក្បែរៗប្រកាសអាសន្នតាមការព្យាករណ៍របស់ក្រសួងធនធានទឹក។ចំណែកទន្លេសេសានក៏នៅក្រោមការប្រកាសអាសន្នដែរ អញ្ចឹងមានតែសៀមប៉ាងមួយទេដែលអាចឈានដល់ការប្រកាសអាសន្ន។
លោកបញ្ជាក់ថា តាមការជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្តស្ទឹងត្រែងបានជូនដំណឹងដល់អាជ្ញាធរគ្រប់ស្រុកតាមតេឡេក្រាមបន្ទាន់ឱ្យគាត់ធ្វើការផ្សព្វផ្សាយតាមភូមិឃុំរបស់គាត់ជូនដល់ប្រជាពលរដ្ឋឱ្យលើកកម្ពស់ការប្រុងប្រយ័ត្នជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុងក្នុងស្រុកសៀមប៉ាង៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


