សុខភាព
គ្រូពេទ្យណែនាំវិធីកាត់បន្ថយអាឡ័កស៊ីទូទៅ នៅរដូវភ្លៀងធ្លាក់ ចៀសវាងច្រឡំជារោគសញ្ញាកូវីដ
រដូវភ្លៀងមកដល់ហើយ ចំពោះអ្នកឆាប់ប្រតិកម្មអាឡ័កស៊ី អាចនឹងប៉ះពាល់លើផ្លូវដង្ហើមធ្ងន់ធ្ងរមិនខាន។ ដោយសារជំងឺទាំងនេះ ច្រើនរកឃើញជាញឹកញាប់ នៅរដូវភ្លៀងធ្លាក់ ពីព្រោះនៅរដូវវស្សា អាកាសធាតុមានសំណើមខ្ពស់ ហើយប្រសិនបើអាកាសធាតុប្រែប្រួលញឹកញាប់ រាងកាយយើងក៏ឈឺជាៗដូចគ្នា។

វេជ្ជបណ្ឌិត Sirirak Kanchanatheerapong គ្រូពេទ្យឯកទេសរោគកុមារនិងភាពស៊ាំ នៅមន្ទីរពេទ្យ Navavej នឹងប្រាប់ពីរបៀប ដែលយើងគួរថែរក្សាខ្លួនយើងឲ្យឆ្ងាយពីអាឡ័កស៊ី ជាពិសេសចំពោះកុមារតូចៗ។
ដំបូងសូមក្រឡេកមើលអ្វីដែលជាអាឡ័កស៊ីទូទៅសិន
ភ្នាសរំអិលរបស់ច្រមុះគឺងាយនឹងរំញោច ជាពិសេសនៅពេលមានអាឡ័កស៊ី ដូចជាធូលីដី សត្វកន្លាត រោមចៀម ដំណក់ស្មៅ ផ្សិត សារធាតុផ្សេងទៀតដូចជា ធូលី ផ្សែងធូប បារីនិងការបំពុល ជាពិសេសបំពង់ខ្យល់ ត្រូវបានប្រើជាញឹកញាប់ ចំពោះកុមារដែលមានបញ្ហាតឹងច្រមុះ។
អ្នកខ្លះអាចរមាស់ភ្នែក ឡើងបាយ ប៉ុន្តែពួកគេនឹងក្ដៅខ្លួន ជាធម្មតានៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង ឬពេលព្រលប់មុនពេលចូលគេង ប្រសិនបើមិនបានព្យាបាលទេ ជំងឺរលាក sinusitis អាចនឹងកើតមានមិនខាន។

ជៀសវាងអាឡ័កស៊ី គឺជាវិធីល្អបំផុត
កុមារអាស៊ីភាគច្រើនមានអាឡ័កស៊ីទៅនឹងធូលីដី ដូច្នេះគួរចៀសវាងធូលីទាំងនៅខាងក្រៅនិងក្នុងផ្ទះ។ ចៀសវាងការប្រើកម្រាលព្រំ ឬប្រើតុក្កតារោមចៀមនៅក្នុងបន្ទប់កូន និងរក្សាភាពស្អាតនៅក្នុងបរិវេណផ្ទះ។ កុមារដែលមានអាឡ័កស៊ី ត្រូវបានគេណែនាំឲ្យលាងច្រមុះ ជារៀងរាល់ថ្ងៃ ជាពិសេសក្នុងកំឡុងពេលមានរោគសញ្ញា។

ថែទាំសុខភាពនៅរដូវភ្លៀងធ្លាក់ទាំងមនុស្សធំនិងកុមារ
គឺត្រូវរក្សារាងកាយ ឲ្យមានកម្ដៅ ចៀសវាងការផ្លាស់ប្ដូរសីតុណ្ហភាព និងសំណើមស្រួចស្រាវ។ នៅពេលអាកាសធាតុចុះត្រជាក់ ជាការប្រសើរបំផុតដែលត្រូវស្លៀកសំលៀកបំពាក់ដែលផ្ដល់ភាពកក់ក្ដៅ ដល់រាងកាយ។ កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក។ ប្រសិនបើកាត់ភ្លៀង សូមកក់សក់ជាមួយទឹកក្ដៅ ជូតសក់ឲ្យស្ងួតយ៉ាងឆាប់រហ័ស។ ទទួលទានអាហារដែលមានប្រយោជន៍ សម្រាកឲ្យបានគ្រប់គ្រាន់។ ការធ្វើលំហាត់ប្រាណទៀងទាត់ នឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។
ប្រសិនបើអ្នកគ្រាន់តែដើរកាត់អាកាសធាតុក្ដៅ អ្នកគួរតែឈរនៅកន្លែងដែលមានម្លប់ត្រជាក់សិន មុននឹងប្ដូរទៅកន្លែងដែលមានម៉ាស៊ីនត្រជាក់ ដើម្បីឲ្យរាងកាយនិងច្រមុះរបស់អ្នកមានភាពស៊ាំជាមួយម៉ាស៊ីនត្រជាក់ និងជួយកាត់បន្ថយអាការប្រតិកម្មអាឡ័កស៊ី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អាមេរិកកំពុងភ័យខ្លាចប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរដូចគ្នានឹងកូវីដ១៩
ចុចអាន៖ភ្នាក់ងារប្រឆាំងនឹងអ៉ីស្តាមីន ៥ ប្រភេទពីធម្មជាតិ ព្យាបាលអាឡ័កស៊ីបានយ៉ាងសក្ដិសិទ្ធិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


