សុខភាព
កុំប្រហែសខ្លួន គួរដឹងពីសញ្ញាគ្រោះថ្នាក់ទាំង ៨ នៃមហារីកក្រពះពោះវៀន និងវិធីការពារ
មហារីកក្រពះពោះវៀន គឺជាមូលហេតុចម្បងនៃការស្លាប់ ដោយជំងឺមហារីក។ ប្រភេទមហារីកក្រពះពោះវៀន ជាទូទៅគឺមហារីកថ្លើម មហារីកពោះវៀនធំ មហារីកក្រពះ មហារីកបំពង់អាហារ និងមហារីកលំពែង។ ជាទូទៅ មហារីកក្រពះពោះវៀន ច្រើនកើតលើបុរស ហើយហានិភ័យកើនឡើងតាមអាយុ។

មូលហេតុនៃជំងឺមហារីកពោះវៀន សាស្ត្រាចារ្យ វេជ្ជបណ្ឌិត Piyaphan Prukpanich គ្រូពេទ្យផ្នែកខាងក្នុងនៃមន្ទីរពេទ្យជូឡាឡុងកនថៃ បាននិយាយថា ហ្សែននៃជំងឺមហារីកពោះវៀន អាចបណ្ដាលមកពីជាតិសាសន៍ ប្រវត្តិជំងឺ ប្រវត្តិគ្រួសារនៃជំងឺមហារីកក្រពះពោះវៀន ឬមហារីកពីមុននៃសរីរាង្គផ្សេងទៀតដូចជា អូវែ ស្បូន សុដន់ កត្តាបរិស្ថាន និងអាកប្បកិរិយាហានិភ័យសុខភាព ការទទួលទានអាហារដែលមានផ្ទុកសារធាតុបង្កមហារីកដូចជា N-nitroso ត្រូវបានរកឃើញនៅក្នុងបរិស្ថាន។ ជាពិសេសនៅក្នុងអាហារដុត អាហារដែលមានជាតិ fermented ដូចជា ត្រីប្រៃ បង្គាក្រៀម បង្គា ត្រីប្រឡាក់ ប្រហិត មឹកស្ងួត សាច់ក្រកចិ។ល។ អាកប្បកិរិយាជក់បារី ផឹកស្រា កត្តាខាងក្នុងគឺជាមូលហេតុចម្បង ឬពន្លឿនការវិវត្តនៃជំងឺមហារីកកាន់តែលឿន ឬហានិភ័យខ្ពស់។
សញ្ញាគ្រោះថ្នាក់ ៨ ប្រភេទ មហារីកក្រពះពោះវៀន ប្រសិនបើអ្នកមានភាពមិនប្រក្រតីណាមួយដូចខាងក្រោម គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់
១ ពិបាកលេបឬទំពាអាហារ
២ បាត់បង់ចំណង់អាហារ មានអារម្មណ៍ឆ្អែតលឿន ញ៉ាំតិច
៣ ការឈឺទ្រូងរ៉ាំរ៉ៃ ក្អួតឈាម
៤ ឈឺពោះដែលមិនបាត់ទៅវិញដោយខ្លួនឯង។
៥ ឈឺពោះពេលយប់រហូតដល់គេងមិនលក់
៦ ការផ្លាស់ប្ដូរការបញ្ចេញចោល លាមកតិចជាងមុន លាមកខ្មៅ ក្រហម ឬមានឈាម
៧ រាងកាយពណ៌លឿង ភ្នែកលឿង ក្បាលពោះធំ ដុំពកក្នុងក្រពះ
៨ ស្រកទម្ងន់ភ្លាមៗ អស់កម្លាំង ស្លេកស្លាំង។

វិធីការពារមហារីកពោះវៀន
-ត្រូវពិនិត្យនៅអាយុ៥៥ ឆ្នាំ ឬចាស់ជាងនេះ ព្រោះជំងឺនេះអាចព្យាបាលបាន ប្រសិនបើរកឃើញនៅដំណាក់កាលដំបូង
-ចៀសវាងអាហារប្រៃ អាហារដុតដែលបណ្ដាលឲ្យរលាករ៉ាំរ៉ៃ និងអាចបណ្ដាលឲ្យកើតមហារីក
-ត្រូវប្រាកដថាធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
-បរិភោគផ្លែឈើនិងបន្លែ
-ហាមជក់បារី
-ប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើមានហានិភ័យនៃជំងឺ ឬចាប់ផ្តើមមានរោគសញ្ញាគួរឲ្យសង្ស័យជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហារីកក្រពះដំណាក់កាលដំបូង អាចចេញសញ្ញាទាំងនេះលើផ្ទៃមុខ
ចុចអាន៖ចេញសញ្ញាសង្ស័យទាំងនេះ គួរជួបពេទ្យ អាចជារោគសញ្ញាមហារីកក្រពះ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


