សុខភាព
ហូបអាហារប៉ុន្មានមុខនេះសម័យកូវីដ អ្នកកាន់តែមានខែលការពារប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ ក៏ដូចជាពង្រឹងប្រព័ន្ធភាពស៊ាំ
ការសិក្សាមួយដែលត្រូវបានចេញផ្សាយដោយវិទ្យាស្ថានជាតិសុខភាពបានរកឃើញថា កង្វះនៃភាពចម្រុះនៅក្នុងពពួកអតិសុខុមប្រាណនៃពោះវៀនល្អ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាឡ័កស៊ីធ្ងន់ធ្ងរ បូករួមទាំងប្រព័ន្ធភាពស៊ាំចុះខ្សោយ។
គន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងអាឡ័កស៊ីធ្ងន់ធ្ងរ គឺចាប់ផ្ដើមនៅក្នុងពោះវៀនរបស់យើងជាមុនសិន។ ដោយសារពោះវៀនមានឥទ្ធិពលផ្ទាល់ទៅលើការ កណ្ដាស់ ភ្នែករមាស់និងរោគសញ្ញាប្រតិកម្មអាឡ័កស៊ីផ្សេងៗទៀត។ ដូច្នេះយើងត្រូវចេះហូបអាហារណាផ្ដល់ផលល្អ និងជួយទប់ទល់ប្រតិកម្មអាឡ័កស៊ីក្នុងរដូវកូវីដ។
១ ស៊ុបខួរឆ្អឹងស្មង

ស៊ុបខួរឆ្អឹងស្មងសំបូរទៅដោយ L-glutamine ដែលជាអាស៊ីដអាមីណូជួយជំរុញសកម្មភាពកោសិកាភាពស៊ាំនៅក្នុងពោះវៀន និងជួយធ្វើឲ្យជាលិកាដែលមាននៅក្នុងពោះវៀនដើរបានស្រួល។ ស៊ុបខួរឆ្អឹងស្មងអាចបង្កើតប្រព័ន្ធភាពស៊ាំរហូតដល់ទៅ ៧០ ភាគរយនៅក្នុងពោះវៀននិងជាកត្តាសំខាន់ក្នុងការបង្កើតបាក់តេរីពោះវៀនល្អឡើងវិញ។
២ សាច់ដូងឬទឹកដូង

ផ្លែដូងមិនថាសាច់ឬទឹកសុទ្ធតែមានពពួកបាក់តេរីល្អៗ រហូតដល់ទៅ ៣០ ប្រភេទផ្សេងៗគ្នា។ ដូងធ្វើឲ្យល្អឡើងវិញនូវបាក់តេរីល្អៗ នៅក្នុងពោះវៀនរបស់អ្នកមានដំណើរការប្រសើរជាងមុន។
៣ ខ្ញី

ខ្ញីមានលក្ខណៈសម្បត្តិជាឱសថដែលមានឥទ្ធិពលប្រឆាំងនឹងការរលាកនិងប្រឆាំងអុកស៊ីតកម្មលើរាងកាយ។ ខ្ញីមានឥទ្ធិពលដូចថ្នាំប្រឆាំងនឹងអ៊ីស្តាមីនក្នុងរាងកាយដែលអាចជួយសម្អាតច្រមុះឧស្សាហ៍ហៀរសំបោរ។ សូមចាំថាថ្នាំដូចជា Allegra, Claritin និង Zyrtec សុទ្ធតែជាថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ដែលរារាំងឬកាត់បន្ថយអ៊ីស្តាមីននិងអនុញ្ញាតឲ្យរោគសញ្ញាអាឡ័កស៊ីធ្លាក់ចុះ។
ទទួលទានខ្ញីជាប្រចាំអាចមានប្រសិទ្ធភាពប្រហាក់ប្រហែលនឹងថ្នាំមួយក្នុងចំណោមឱសថដែលពេញនិយមខាងលើ។ វាក៏ជាជំនួយក្នុងការរំលាយអាហារ ដែលជាគន្លឹះធ្វើឲ្យរាងកាយដំណើរការប្រកបដោយប្រសិទ្ធភាព ហើយធានាថារាងកាយស្រូបយកវីតាមីនជាតិរ៉ែនិងសារធាតុចិញ្ចឹមទាំងអស់ពីការទទួលទានអាហាររបស់អ្នក ។
៤ រមៀត

ភាគច្រើនដូចជាខ្ញីដែរ រមៀតត្រូវបានគេសរសើរចំពោះលក្ខណៈប្រឆាំងនឹងការរលាករបស់វា។ គ្រឿងទេសនេះត្រូវបានបង្ហាញថា ជួយកាត់បន្ថយការរលាកដែលអាចជួយដល់ច្រមុះឧស្សាហ៍ហៀរសំបោរផងដែរ។
៥ ពពួកអាហារសម្បូរវីតាមីនC

ការទទួលទានអាហារដែលសំបូរទៅដោយវីតាមីន C អាចផ្គត់ផ្គង់ដល់រាងកាយជាមួយនឹងអត្ថប្រយោជន៍សុខភាពជាច្រើន រាប់ចាប់ពីមុខងារភាពស៊ាំក្នុងរាងកាយកាន់តែប្រសើរឡើង រហូតដល់ស្បែកមានសុខភាពល្អនិងអាចមានឥទ្ធិពលប្រឆាំងនឹងអ៊ីស្តាមីន។
ពពួកបន្លែដូចជាផ្កាខាត់ណាពណ៌ខៀវ ស្ពៃក្ដោប ប៉េងបោះនិងម្ទេសប្លោក អាហារទាំងនេះជួយដល់ការបន្សាបជាតិពុលនៅក្នុងថ្លើម និងជួយបណ្ដេញជាតិពុលចេញពីរាងកាយបានឆាប់រហ័សនិងទប់ស្កាត់ហានិភ័យនៃជំងឺកូវីដផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


