ព័ត៌មានជាតិ
ត្រីចាប់ផ្ដើមសម្បូរពេលភ្លៀងធ្លាក់ជាប់ៗគ្នា នៅអាងស្តុកទំនប់បង្ហៀរទឹកទំនប់ថ្មី
ក្រោយពីមានភ្លៀងបានធ្លាក់បន្តជាប់ៗគ្នាស្រោចស្របលើភូមិសាស្ត្រខេត្តឧត្តរមានជ័យជាច្រើនថ្ងៃកន្លងមកនេះ ធ្វើមានទឹកហូរហក់ឡើងខ្លាំងបុកពីខាងលើច្រើនគ្រប់ទិសទីហើយសម្បូរត្រី ខណ:ពេលនោះធ្វើឲ្យប្រជាពលរដ្ឋមកពីបណ្ដាភូមិផ្សេងៗបាននាំគ្នាសម្រុកយកសំណាញ់ដើម្បីបង់យកត្រីទៅធ្វើម្ហូបជាបន្តបន្ទាប់។ ទីតាំងដែលពលរដ្ធកំពុងបង់ត្រីនេះដែរស្ថិតនៅត្រង់ចំណុច អាងស្តុកទឹកទំនប់បង្ហៀរទឹកទំនប់ថ្មី ក្នុងភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកពូ មុំ សៅ អាយុ៥២ឆ្នាំ រស់នៅភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះថា ដោយមើលឃើញមានទឹកហើយស្របពេលទឹកហូរបុកមកពីច្រើនហើយសម្បូរត្រីទៀត ឃើញបែបនេះគាត់ក៏បានយកសំណាញ់ចេញពីផ្ទះតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ដោយបង់បានត្រីប្រហែលជាជិត៤ទៅ៥គីឡូក្រាម។

បើតាមការអះអាងពីលោកពូដដែលបានបញ្ជាក់បន្ថែមថា កាលដែលគាត់មកបង់សំណាញ់នេះផងដែរ គឺដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃកន្លងមកធ្វើឲ្យមានទឹកហូរច្រើនហើយសម្បូរទៅដោយត្រីចម្រុះគ្រប់ប្រភេទត្រូវអ្នកភូមិបង់បានច្រើនដោយឡែកចំពោះការបង់សំណាញ់នេះទៀតសោត បងប្អូនអ្នកមករកត្រីដើម្បីធ្វើម្ហូប នៅត្រង់កន្លែងទំនប់បង្ហៀរទឹកទំនប់ថ្មីនេះ មិនមែនតែអ្នកភូមិទំនប់ថ្មីនោះទេ គឺមានអ្នកភូមិមកពីឆ្ងាយៗអ្នកខ្លះមកតាំងពីក្រុងសំរោង ខេត្តឧត្តរមានជ័យ អ្នកខ្លះទៀតមកពីខាងស្រុកអន្លង់វែង ស្រុកចុងកាល់ជាច្រើននាក់ផ្សេងៗទៀតផងដែរ។

សូមបញ្ជាក់ថា បើតាមការលើកឡើង និងអះអាងពីបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាសម្រុកមកបង់សំណាញ់យកត្រីនៅពេលនេះ ពួកគាត់បានលើកឡើងបន្តថា បើសិនមេឃនៅមានភ្លៀងធ្លាក់មកជាបន្តបន្ទាប់ទៀត ត្រីប្រហែលជាសម្បូរច្រើនទៅៗ ហើយមួយទៀតនៅក្នុងភូមិរបស់គាត់មួយនេះជារៀងរាល់ឆ្នាំឲ្យតែមានភ្លៀងទឹកច្រើនសម្បូរត្រីប្រែក្លាយទៅជាទីតាំងរបស់បងប្អូនប្រជាពលរដ្ធទូទៅអាចមកបង់សំណាញ់ដាក់មង ចងសន្ទូច យកត្រី ធ្វើម្ហូប បានយ៉ាងសម្បូរបែបតាមលក្ខណ:គ្រួសារដើរលេងកំសាន្តក្រោយពីឈប់សម្រាកពីការងារផងដែរ៕
អត្ថបទ៖ ចាន់ ធី






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


