ព័ត៌មានជាតិ
ផ្លែក្រូចពោធិ៍សាត់រក្សាហាងឆេងខ្ពស់ តម្លៃលក់ខុសគ្នាតាមលេខ ១ លេខ ២
ខេត្តបាត់ដំបង៖ តម្លៃក្រូចពោធិ៍សាត់របស់អ្នកភូមិអូរខ្ជាយនៃខេត្តបាត់ដំបង នៅមានហាងឆេងខ្ពស់ បើទោះបីក្នុងដំណាក់កាលកើតវិបត្តិកូវីដ១៩ មិនធ្វើឲ្យទីផ្សារផ្លែក្រូចពោធិ៍សាត់អ្នកបាត់ដំបងចុះថោកនោះទេ។
លោក ថូរ ជាម្ចាស់ចម្ការក្រូចពោធិ៍សាត់រស់នៅចំណុចភូមិអូរខ្ជាយឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុងចាប់ផ្ដើមប្រមូលផលបណ្តើរៗ បានរៀបរាប់ឲ្យដឹងនៅថ្ងៃទី១០ខែសីហាឆ្នាំ២០២១នេះថា បច្ចុប្បន្នដំណាំក្រូចពោធិ៍សាត់របស់លោក មានចំនួន៦៥០ដើម នៅលើផ្ទៃដីជាងកន្លះហិកតា ដោយចំនួននេះលោកបានសាកបំបៅមែកដោយខ្លួនឯង អោយដុះឫស រួចកាត់យកមកផ្សាំរយះពេល២០ថ្ងៃ ទើបយកទៅដាំនឹងថែទាំដាក់ទឹកដាក់ជីតាមបែបធម្មជាតិ។

លោកបន្តថា ដំណាំក្រូចពោធិ៍សាត់ជាដំណាំប្រើប្រាស់រយះពេលវែង អាចជួបការលំបាកបន្តិច ក្រោយពីដាំបានពី១ឬ១ឆ្នាំកន្លះដំបូង ដោយចំណាយទុនច្រើនតាមរយះការថែទាំដាក់ទឹកដាក់ជីជាប្រចាំ ដែលក្នុងមួយឆ្នាំចំណាយមិនក្រោមពី១០០០ដុល្លារនោះទេ។ លុះដល់ឆ្នាំបន្ទាប់ ទើបកាត់បន្ថយការចំណាយរហូតដល់ក្រូចផ្តើមរៀនផ្លែ នឹងបានផលជាបន្តបន្ទាប់ក្នុងរយះពេលពី៤ទៅ៥ឆ្នាំ។
លោកបន្តថា ចំពោះតម្លៃទីផ្សារវិញក្នុង០១ផ្លូនស្មើនិង៤០ផ្លែអាចលក់បានជាមធ្យមក្នុងតម្លៃចាប់ពី៥ម៉ឺនរៀលឬក្រោមបន្តិចបន្តួច អាស្រ័យលើផលដែលបានផ្តល់ ព្រោះក្រូចវាមានផ្លែលេខ១លេខ២និងលេខ៣ ដែលមានតម្លៃខុសត្រូវគ្នាបន្តិចបន្តួចប៉ុណ្ណោះ។

កសិកររូបនេះបន្តថា ចំពោះតម្លៃខាងលើនេះបើធៀបនឹងឆ្នាំកន្លងទៅ មិនខុសគ្នាប៉ុន្មានទេគឺនៅថេរ បើទោះបីក្នុងដំណាក់កាលកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ។ អតិជនច្រើនដែលនិយមចូលចិត្តរសជាតិក្រូចពោធិ៍សាត់ក្នុងខេត្តបាត់ដំបងជាពិសេសក្នុងភូមិអូរខ្ជាយ ដែលល្បីល្បាញតាំងពីសម័យមុនរហូតដល់សម័យបច្ចុប្បន្នដែលធ្វើឲ្យក្រុមគ្រួសារលោកមិនបោះបង់ដំណាំ១នេះ បើទោះបីមានទំហំនៃការដំដុះលើផ្ទៃដីតិចតូចក៏ដោយ។
ម្ចាស់ចំការក្រូចរូបនេះបញ្ជាក់ថា ចំពោះដំណាំក្រូចពោធិ៍សាត់របស់អ្នកភូមិអូរខ្ជាយក្នុងឃុំវត្តតាមឹម ស្រុកសង្កែខេត្តបាត់ដំបងជាទូទៅ គេចាប់ផ្តើមប្រមូលផលពីដើមខែ០៨ រហូតដល់ដើមខែ១០ ហើយផុតពីខែ១០ទៅក៏នៅផ្តល់ផលតិចតួច ដែលគនិយមេហៅថាផ្លែក្រូចតំណក់ទឹកភ្លៀង៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


