ព័ត៌មានជាតិ
ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោក ផាន ផល្លា ជាទីប្រឹក្សារាជរដ្ឋាភិបាល
លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សា រាជរដ្ឋាភិបាលកម្ពុជា ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ។

លោក ផន ផល្លា ក្រៅពីមានតំណែងជាអនុប្រធានគណបក្សយុវជនកម្ពុជា លោកក៏ជាប្រធានមណ្ឌលកុមារកំព្រាមែកឈើផងដែរ ដោយលោកគឺជាអ្នកស្វែងរកមូលនិធិដើម្បីទ្រទ្រង់ និងជួយចិញ្ចឹមក្មេងកំព្រាចំនួន៦៨នាក់នៅមណ្ឌលមែកឈើ ហើយកុមារកំព្រាដែលលោក ផន ផល្លា យកមកចិញ្ចឹមនោះ មានខ្លះត្រូវឪពុក ម្ដាយ របស់ពួកគេបានស្លាប់ចោល និងខ្លះទៀត បានបោះបង់ពួកគេចោលជាដើម។
ជាមួយគ្នានោះពេលខ្លះគេក៏ឃើញ លោក ផន ផល្លា យកជំនួយជាសម្ភារៈផ្សេងៗចែកជូនដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ តូចៗ នៅតំបន់គំនរសំរាមជើងឯកផងដែរ។

សូមបញ្ជាក់ថា លោក ផន ផល្លា ទើបតែបានជាសះស្បើយពីជំងឺកូវីដ-១៩កាលពីថ្មីៗនេះ ដោយគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាលកូវីដ-១៩ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបន្តធ្វើចតា្តឡីស័កនៅផ្ទះរយៈពេល២សប្ដាហ៍ទៀត។
លោក ផន ផល្លា ជាអ្នកជំងឺកូវីដ១៩កម្រិតធ្ងន់ ដែលបានប៉ះពាល់សួត ប្រមាណពី២០ ទៅ៣០ ភាគរយ៕ ដោយៈ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


