Connect with us

ព័ត៌មានជាតិ

ក្មេងៗកំព្រា​នៅ​មណ្ឌលមែកឈើជា​ង​១០នាក់ ជាសះស្បើយ​​ពី​កូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ កុមារកំព្រានិងបុគ្គលិកនៃមណ្ឌមែកឈើចំនួន១២នាក់បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយបន្ទាប់​ពី​សម្រាក​ព្យាបានច្រើនថ្ងៃកន្លងទៅនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការឲ្យដឹងពីលោក ផន ផល្លា ប្រធានមណ្ឌលមែកឈើបាន​ឲ្យ​ដឹង​ថា កូនៗរបស់លោកចំនួន១២នាក់ ពេលនេះបានជាសះស្បើយពីជំងឺកូវី -១៩ នឹងត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅមណ្ឌលវិញតែតម្រូវធ្វើ​ចត្តាឡីស័ក​១៤ថ្ងៃ​ទៀត។

លោក ផន ផល្លា បញ្ជាក់ថា កូនៗនិងបុគ្គលិកនៅ​មណ្ឌល​របស់លោក​បានជាសះស្បើយពីកូវីដចំនួន១២នាក់ ដោយនៅសល់ចំនួន៨នាក់ទៀត កំពុងសម្រាកព្យាបាលបន្តនៅមណ្ឌលព្យាបាលកោះពេជ្រ។

សូមជម្រាបដែរថា កាលពីថ្មីៗនេះ កុមារកំព្រានិងអ្នកម្តាយមើលថែដែលរស់នៅក្នុងមណ្ឌមណ្ឌល «មែកឈើ»បានរកឃើញឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ក្រោយលោក ផន ផល្លា ប្រធាន​មូលនិធិ​សប្បុរសធម៌ (​គយ​ក​) និងជា​ប្រធានមណ្ឌល​​មែកឈើក៏បានឆ្លងកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ ប៉ុន្តែពេលនេះលោកបានជាសះស្បើយវិញហើយ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម