ព័ត៌មានជាតិ
ភ្លេចខ្លួន ស្ពានអាកាសចោមចៅសង់ជិតរួច ផ្លូវក្រោមដី ៣ ខ្សែបើកឲ្យប្រើប្រាស់បណ្តោះអាសន្ន
ខណៈដែលស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចការសាងសង់បានជាង៧៥ភាគរយ ផ្លូវចរាចរ ៣ ខ្សែ ក៏បានបើកឲ្យប្រើប្រាស់បណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ស្ពានអាកាសនិងផ្លូវក្រោមដីក្នុងគម្រោងស្ពានអាកាសចោមចៅទាំង ៣ ខ្សែ ដែលបើកឲ្យប្រើប្រាស់បណ្តោះអាសន្នមាន៖
-ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ី។ កំណាត់ផ្លូវនេះសម្រួលលំហូរចរាចរណ៍ភ្ជាប់ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ ជាផ្លូវឯកទិសមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ដែលបានបើកឲ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

ដោយឡែកកាលពីថ្ងៃ ២២ ខែធ្នូ ឆ្នាំ២០២១ ផ្លូវ ២ខ្សែទៀតក៏បានបើកឲ្យប្រើប្រាស់បន្ថែមក្នុងនោ៖
ខ្សែទីមួយជាផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថីចោមចៅជាផ្លូវឯកទិស មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ។
ខ្សែទីពីរ- ជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ។

គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ៣០ខែ និងថវិកាប្រមាណ២២លានដុល្លាអាមេរិក គ្រោងរួចរាល់ក្នុងឆ្នាំ២០២១នេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


