ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យវឌ្ឍនភាពពង្រីកផ្លូវលេខ១៧២៩ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន
រដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារពង្រីកផ្លូវលេខ១៧២៩ ស្ថិតនៅភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីនាថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ការចុះពិនិត្យនេះដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលនៃខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។

ការពង្រីកផ្លូវលេខ១៧២៩ គឺជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយក្នុងមូលដ្ឋាន ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចរាចរណ៍ កាត់បន្ថយការកកស្ទះ និងបង្កើនសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងតំបន់។ ផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចមួយ ដែលភ្ជាប់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរវាងភូមិ និងសង្កាត់ជាប់ខាង ធ្វើឱ្យសកម្មភាពពាណិជ្ជកម្ម និងសេវាកម្មក្នុងសហគមន៍កាន់តែមានភាពរលូន។


ក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានពិនិត្យដោយផ្ទាល់លើដំណើរការសាងសង់ បច្ចេកទេសអនុវត្ត និងគុណភាពការងារ ដើម្បីធានាថាគម្រោងអនុវត្តតាមស្តង់ដារបច្ចេកទេស និងបញ្ចប់តាមផែនការកំណត់។ លោកក៏បានណែនាំដល់ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាព សុវត្ថិភាពការងារ និងកាលបរិច្ឆេទបញ្ចប់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។


ជាមួយគ្នានេះ លោក ជិន ប៊ុនធឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការពង្រីកផ្លូវ ប៉ុន្តែបានបង្ហាញនូវការយោគយល់ និងសហការល្អជាមួយអាជ្ញាធរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរ។ លោកបានបញ្ជាក់ថា ការចូលរួម និងការគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការជំរុញគម្រោងអភិវឌ្ឍន៍ឱ្យសម្រេចបានជោគជ័យ៕ អត្ថបទ សំណាង

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


