ព័ត៌មានអន្ដរជាតិ
ការវាយតម្លៃរួមគ្នា EU-UN ៖ តំបន់ហ្គាហ្សាត្រូវការលុយជាង៧១ប៊ីលាន ដើម្បីស្តារ
យោងតាមការវាយតម្លៃរួមគ្នារបស់សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ (EU-UN) ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា តំបន់ហ្គាហ្សាដែលរងការខូចខាតស្ទើរទាំងស្រុងដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវការថវិកាជាង៧១ប៊ីលានដុល្លារអាមេរិកសម្រាប់ការស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
យោងតាមសារព័ត៌មាន The Straits Times ផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅក្នុងការវាយតម្លៃការខូចខាតនិងតម្រូវការឆាប់រហ័សក្នុងតំបន់ហ្គាហ្សា (RDNA) ចុងក្រោយ មានអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបនិយាយថា៖ « សង្គ្រាមជាងពីរឆ្នាំនៅក្នុងទឹកដីប៉ាឡេស្ទីន បាននាំឱ្យមានការបាត់បង់ជីវិតដែលមិនធ្លាប់មានពីមុនមក និងមានវិបត្តិមនុស្សធម៌ដ៏មហន្តរាយបំផុត»។

ការវាយតម្លៃនេះ សហការជាមួយធនាគារពិភពលោក(World Bank) ហើយលើកឡើងថា៖ « តម្រូវការស្តារនិងការកសាងតំន់ហ្គាហ្សាឡើងវិញ ប៉ាន់ប្រមាណថាត្រូវការលុយជាង ៧១.៤ ប៊ីលានដុល្លារអាមេរិក»។
គួរបញ្ជាក់ថា នៅតំបន់ហ្គាហ្សាភាគច្រើនមាន សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត ត្រូវបានបំផ្លាញចោលដោយការវាយលុករបស់យោធាអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ហាម៉ាសមិនធ្លាប់មានពីមុនមក នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។
ការវាយតម្លៃចុងក្រោយកំណត់ថា តំបន់ហ្គាហ្សាត្រូវការថវិកាចំនួន ២៦.៣ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល ១៨ខែដំបូង ដើម្បីស្តារសេវាកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងស្តារសេដ្ឋកិច្ចឡើងវិញ។
សេចក្តីថ្លែងការណ៍រួមមួយលើកឡើងថា៖ « ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ មានទឹកលុយចំនួន ៣៥.២ប៊ីលានដុល្លារអាមេរិក ដោយការខាតបង់ផ្នែកសេដ្ឋកិច្ចនិងសង្គមមានចំនួន ២២.៧ប៊ីលានដុល្លារអាមេរិក»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


