ព័ត៌មានជាតិ
រដ្ឋបាលខេត្តមណ្ឌលគិរី កំពុងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងស្ថាបនាផ្លូវថ្មើរជើង
កន្លងមក ស្ថានភាពផ្លូវ ២ ខ្សែក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានទំហំតូចចង្អៀត និងរងការខូចខាត បង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃ។ ដើម្បីកែប្រែស្ថានភាពផ្លូវលំបាកនេះ ឲ្យក្លាយជាផ្លូវដែលមានគុណភាពរឹងមាំ និងងាយស្រួលធ្វើដំណើរ រដ្ឋបាលខេត្តមណ្ឌលគិរី បានអនុវត្តគម្រោងស្ថាបនា និងជួសជុលសាងសង់ឡើងវិញ ដើម្បីឆ្លើយតបតាមតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សោភ័ណ្ឌភាពក្នុងក្រុង បន្ថែមសមិទ្ធផលថ្មីមួយទៀតសម្រាប់មូលដ្ឋាន។

លោក ញ៉ែម រ៉ា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ផ្លូវក្រាលកៅស៊ូដែលមានសភាពទ្រុឌទ្រោម បែកបាក់ និងមានជង្ហុកច្រើន ដែលតែងបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ត្រូវបានស្ថាបនាឡើងវិញ ជាផ្លូវចាក់កៅស៊ូប្រភេទ DBST និងផ្លូវបេតុង ដែលមានគុណភាពល្អ រឹងមាំ ប្រើប្រាស់បានយូរ ព្រមទាំងមានផ្លូវថ្មើរជើងសងខាងផ្លូវផងដែរ។
លោកបានបន្តថា ផ្លូវដែលកំពុងស្ថាបនាជួសជុលនេះ ស្ថិតក្នុងសង្កាត់ចំនួន ២ នៃក្រុងសែនមនោរម្យ មានប្រវែងសរុប ១,៥០០ ម៉ែត្រ។ ខ្សែផ្លូវទី១ ជាប្រភេទបេតុងឆ្អឹងដែក មានប្រវែង ៥៩០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ និងសាងសង់លូជ្រុងបង្ហូរទឹកភ្លៀង ទំហំ ០.៧០ ម៉ែត្រ x ០.៩០ ម៉ែត្រ ប្រវែងសរុប ១,១៨០ ម៉ែត្រ ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ។ បច្ចុប្បន្ន ការសាងសង់សម្រេចបានប្រមាណ ៥០% ហើយ។

ចំណែកខ្សែផ្លូវទី២ ចាប់ពីចំណុចសួនសម្ដេចហ៊ុនសែនសែនមនោរម្យ ឆ្ពោះទៅមុខមន្ទីរដែនដីខេត្ត មានប្រវែង ៩១០ ម៉ែត្រ ទទឹង ៧.២ ម៉ែត្រ ដោយចាក់កៅស៊ូប្រភេទ DBST និងចាក់បេតុងសងខាង កម្រាស់ ១៥ សង់ទីម៉ែត្រ ទទឹង ២ ម៉ែត្រ ព្រមទាំងដាក់លូបង្ហូរទឹកភ្លៀង មុខកាត់ ០.៨០ ម៉ែត្រ ប្រវែងសរុប ១,៨២០ ម៉ែត្រ។
បើតាមលោក ញ៉ែ រ៉ា ផ្លូវទាំង២ខ្សែនេះជាគម្រោងសាងសង់របស់រដ្ឋបាលខេត្តមណ្ឌលគិរី ខណៈមន្ត្រីជំនាញនឹងជំរុញក្រុមការងារឲ្យពន្លឿនការសាងសង់ឲ្យបានឆាប់រហ័ស និងគ្រោងបញ្ចប់នៅពេលខាងមុខ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍តាមធម្មតាវិញ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


