ព័ត៌មានជាតិ
ឪពុកសម្លាប់កូនស្រីបង្កើតអាយុ១ឆ្នាំ ដោយសារប្រពន្ឋរត់ចោល
ក្មេងស្រីអាយុ១ឆ្នាំម្នាក់ ត្រូវបានឪពុកចាក់សម្លាប់ នាវេលាម៉ោង១៩.១០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច ក្នុងបន្ទប់លេខ១០១ផ្ទះសំណាក់ ស្ថិតក្នុងមង្គលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខណៈករណីនេះ កើតឡើងក្រោយពេលជនដៃដល់ជាឪពុក មានជម្លោះជាមួយប្រពន្ធត្រូវជាម្ដាយរបស់ក្មេងស្រីរងគ្រោះ។
របាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ក្មេងស្រីដែលស្លាប់ មានឈ្មោះ ទ័រ ទ័រ អាយុជាង១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ មានម្តាយឈ្មោះ ធុង ចាន់រះ អាយុ៣០ ជាជនជាតិខ្មែរ និងឪពុក ឈ្មោះ ភីន ភីន អាយុ៣០ឆ្នាំ ជាជនជាតិចិន (ឃាត់ខ្លួន)។

របាយការណ៍ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ម្តាយ កុមារី រងគ្រោះឈ្មោះ ធុង ចាន់រះ បានរត់ចោលប្ដី ជាជនជាតិចិន និងកូនស្រីតូច របស់ខ្លួន នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហារ មកជួលបន្ទប់លេខ១០១ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់រយៈពេល ជាង១ខែមកហើយ លុះបានប្រហែល១០ថ្ងៃមុន ឃើញជនសង្ស័យបានបីកូនស្រីតូចរបស់ខ្លួន តាមរកឃើញម្តាយ នៅផ្ទះសំណាក់ខាងលើ ហើយបានរស់នៅជាមួយគ្នារហូតមកដល់ថ្ងៃកើតហេតុ លុះមកដល់វេលាម៉ោង១៤.០០ នាទី ស្រាប់តែឃើញជនសង្ស័យបានឈ្លោះប្រកែក ជាមួយម្តាយ ជនរងគ្រោះយ៉ាងខ្លាំង ហើយម្តាយជនរងគ្រោះ ក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ។

លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ បានយកកន្ត្រៃចាក់កូនខ្លួនឯងជាច្រើនកន្ត្រៃបណ្ដាល ឲ្យដេកស្លាប់លើពូក ហើយចាក់ខ្លួនឯង បណ្តាលមានរបួសស្នាម បន្ទាប់មកពូ របស់កុមារី រងគ្រោះបានឃើញក្មួយមានឈាមច្រើននៅក្នុងបន្ទប់ទឹក ក៏ដឹកកុមារីរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ប៉ុន្តែកុមារីរងគ្រោះ បានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នជនដៃដល់ជាឪពុក រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បន្តចាត់ការ តាមនីតិវិធី ៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


