កីឡា
១នេះ សុខ ធី បាត់ឱកាសវ៉ៃខ្សែក្រវាត់នៅថៃ និងវ៉ៃនៅ ONE
ប្រទេសថៃបានកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទូទាំងប្រទេស ជាពិសេសវីរុសបំប្លែងខ្លួន Delta វាយលុកស្ទើរពេញផ្ទៃប្រទេសហើយ ដូច្នេះគ្រប់សកម្មភាពនានា អាជីវកម្ម និងកម្មវិធីនានាត្រូវបានផ្អាកដំណើររយៈពេលជិតមួយឆ្នាំហើយ។
ក្នុងនោះកម្មវិធីប្រកួតប្រដាល់ប្រចាំសប្តាហ៍ក៏ផ្អាកជាយូរមកហើយដែលខុសពីកម្ពុជាដែលរៀបចំការប្រកួតរាល់សប្តាហ៍ដោយគ្មានអ្នកទស្សនាផ្ទាល់។ ដូច្នេះអ្នកប្រដាល់នៅស្រុកថៃអត់បានឡើងប្រកួតជាច្រើនខែមកហើយ រាប់ទាំងអ្នកលេងគុនខ្មែរ សុខ ធី ដែលស្ថិតនៅប្រទេសថៃផង។
យ៉ាងណា ការខកខាតឡើងសង្វៀនយូរក៏បានធ្វើឲ្យអ្នកលេងគុនខ្មែរ សុខ ធី នឹកសង្វៀនយ៉ាងខ្លាំង បន្ទាប់ពីរូបគេអត់បានឡើងសង្វៀនជាច្រើនខែទាំងការប្រកួតនៅសង្វៀននានាក្នុងប្រទេសថៃ និងស្ថាប័នពិភពលោក ONE Championship។

ជើងខ្លាំងខេត្តបន្ទាយមានជ័យដែលមានប្រពន្ធជានារីថៃបានឡើងប្រកួតចុងក្រោយតាំងពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដែលពេលនោះបានផ្តួលកីឡាករចិន Huang Ding ក្នុងទឹកទី១នៅព្រឹត្តិការណ៍ប្រកួត ONE: A New Breed ក្នុងទីក្រុងបាំងកក ប្រទេសថៃនៅសង្វៀន ONE។ ជ័យជម្នះនោះបានក្លាយជាកំណត់ត្រាឈ្នះការប្រកួតលើកដំបូងសម្រាប់អ្នកលេងគុនខ្មែររូបនេះ បន្ទាប់ពីចាញ់៤ប្រកួតជាប់គ្នាគឺចាញ់ Lerdsila ២ពីដង ចាញ់ Rodtang និងចាញ់ Mongkolpetch។
សុខ ធី បានឲ្យដឹងថា សព្វថ្ងៃនេះរូបគេចង់ឡើងប្រកួតយ៉ាងខ្លាំង ប៉ុន្តែមិនអាចទៅរួច។ «ខ្ញុំចង់ឡើងប្រកួត ពីព្រោះអត់បានឡើងសង្វៀនយូរហើយ ដោយសារនៅថៃមានបញ្ហាកូវីដ-១៩ខ្លាំង អីចឹងកម្មវិធីប្រកួតបិទអស់»។ សុខ ធី បានឲ្យដឹងថា តាមពិតជាកាលពីដើមឆ្នាំ២០២១នេះ ខាងកម្មវិធីប្រដាល់នៅប្រទេសថៃក៏បានទាក់ទងឲ្យប្រកួតដែរ ប៉ុន្តែដោយសារកូវីដ-១៩ក៏ត្រូវបានផ្អាកវិញ។
«គេទាក់ទងខ្ញុំឲ្យប្រកួតដែរនៅថៃ កាលដើមឆ្នាំនេះ។ គេចង់ឲ្យខ្ញុំប្រកួតខ្សែក្រវាត់ តែផ្អាកវិញ ព្រោះកូវីដខ្លាង។ នៅនេះ អត់មានប្រកួតទេ។ បិទអស់ហើយដោយសារកូវីដ»។ សុខ ធី បានឲ្យដឹង។ កាលពីខែមេសាកន្លងទៅនេះ ស្ថាប័នធំលំដាប់ពិភពលោក ONE Championship ក៏ទាក់ទង សុខ ធី ឲ្យទៅប្រកួតនៅប្រទេសសិង្ហបុរីដែរ ប៉ុន្តែអត់បានចេញទៅប្រកួតទៀត។

សុខ ធី បញ្ជាក់ថា ៖«ខាង ONE ទាក់ទងឲ្យទៅប្រកួតនៅសិង្ហបុរីដែរ តែអត់បានទៅ ព្រោះពេលនោះ ប្រពន្ធខ្ញុំជិតគ្រប់ខែសម្រាលកូន។ ខ្ញុំអត់អាចទៅណាចោលបាន។ ម្យ៉ាងទៀត ក៏មានបញ្ហាកូវីដផង អីចឹងអត់បានប្រកួតទៀត»។ សព្វថ្ងៃនេះ សុខ ធី កំពុងស្ថិតនៅប្រទេសថៃជាកន្លែងដែលរូបគេកំពុងរស់នៅជាមួយប្រពន្ធដែលជាជនជាតិថៃ និងសម្រាកបានកូនប្រុសម្នាក់ហើយ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់