កីឡា
សង្វៀន ONE ជួបវិបត្តិ រហូតកាត់បន្ថយបុគ្គលិក ជាច្រើននាក់
ស្ថាប័នប្រដាល់គុនចម្រុះលំដាប់អាស៊ី ONE Championship បានកាត់បន្ថយបុគ្គលិកបន្ថែមទៀតហើយ បន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយហាក់មានការថយចុះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនៅតំបន់អាស៊ី។

តាមការផ្សាយរបស់សារព័ត៌មាន The Straits Times បានបង្ហាញថា ក្រុមហ៊ុនត្រូវកាត់បន្ថយបុគ្គលិកប្រមាណ២០នាក់គិតចាប់ពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៤។ បុគ្គលិកទាំងនោះក៏មាននៅការិយាល័យកណ្តាលក្នុងប្រទេសសិង្ហបុរីផងដែរ។ ការកាត់បន្ថយបុគ្គលិកនេះគឺដើម្បីកាត់បន្ថយលើការចំណាយ។
តាមសេចក្តីរាយការណ៍ បុគ្គលិកដែលត្រូវបានកាត់បន្ថយគឺនៅផ្នែកផ្សព្វផ្សាយ ផ្នែកកីឡាអេឡិចត្រូនិក ផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងទំនាក់ទំនងសាធារណៈ។ សង្វៀនប្រដាល់ដ៏មានការិយាល័យនៅតាមបណ្តាប្រទេសផ្សេងៗដូចជា នៅទីក្រុងតូក្យូ ឡូសអេនជឺឡេស ញូវយ៉ក ឡុងដ៍ សៀងហៃ មីឡាន បាងកក ម៉ានីល ហ្សាកាតា និង Bengaluru។

យោងលើកិច្ចប្រជុំតាមអនឡាញកាលពីថ្ងៃទី១៦ ខែតុលា លោក Chatri Sityodtong នាយកប្រតិបត្តិ បានប្រកាសពីការកាត់បន្ថយបុគ្គលិកនេះ។ លោកបានសរសេរតាមអីម៉ែលថា ៖«សូមជ្រាប់ថា ថ្នាក់ដឹកនាំ និងខ្ញុំបានធ្វើការសម្រេចចិត្តដ៏លំបាក ជាមួយនឹងការឈឺចាប់បំផុត»។ ការកាត់បន្ថយបុគ្គលិកនេះដោយសារតែស្ថានភាពសេដ្ឋកិច្ចដ៏លំបាក»។
នៅចាំបានថា កាលពីឆ្នាំ២០២០ ពួកគាត់បានកាត់ប្រាក់ខែរបស់បុគ្គលិក ហើយបន្ទាប់មកបានកាត់បន្ថយបុគ្គលិកអស់ប្រមាណ២០%ទៀត៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


