កីឡា
ជើងខ្លាំងផ្តួលថៃច្រើនរូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាមឃាត់
កីឡាករសញ្ជាតិ រុស្ស៊ី Kiamran Nabati ត្រូវបានស្ថាប័ន ONE Championship ផ្អាកឡើងសង្វៀនរយៈពេល ១ ឆ្នាំ ដោយសារពិនិត្យឃើញវិជ្ជមានសារធាតុហាមឃាត់។

ការរកឃើញនេះបានកើតឡើង បន្ទាប់ពីការប្រកួតចុងក្រោយរវាងរូបគេ ទល់នឹងអ្នកប្រដាល់ ថៃ Ferrari Fairtex នៅសង្វៀន ONE Friday Fights 95 កាលពីខែមករា កន្លងទៅ ដែលពេលនោះរូបគេបានទទួលជ័យជម្នះ ដោយផ្តួលឱ្យសន្លប់ទឹកទី ១។
មិនមែន Nabati តែម្នាក់នោះទេ ដែលបានតេស្តឃើញវិជ្ជមានសារធាតុហាមឃាត់ សូម្បីដៃគូរបស់គេកីឡាករ Ferrari Fairtex ក៏រកឃើញវិជ្ជមានសារធាតុហាមឃាត់ដូចគ្នាដែរ ប៉ុន្តែកីឡាករ ថៃ រូបនេះនឹងត្រូវផ្អាកពីការឡើងសង្វៀន ONE ត្រឹមរយៈពេល ៣ ខែប៉ុណ្ណោះ។
កីឡាករ Nabati បានសាងកំណត់ត្រាល្អមែនទែននៅសង្វៀន ONE ដោយឆ្លងកាត់ ៥ ប្រកួតជាមួយជើងខ្លាំង ថៃ រូបគេបានឈ្នះទាំង ៥ ប្រកួត ក្នុងនោះអ្នកលេងកណ្តាប់ដៃវ័យ ៣០ ឆ្នាំរូបនេះបានឈ្នះកីឡាករ Pongsiri PK Saenchai, Avatar PK Saenchai, Suablack, Nong-O Hama និងចុងក្រោយបានយកឈ្នះលើ Ferrari Fairtex៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Bangkok Post
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


