KPT+
៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស
គ្នាយើងភាគច្រើន ជួបបញ្ហាស្ត្រេស ខួរក្បាលស្មុគស្មាញសឹងរាល់ថ្ងៃ ដោយសារការងារ របររកស៊ី គ្រួសារ លុយ និងបណ្ដាញទំនាក់ទំនងសង្គម។ បើបញ្ហាស្ត្រេស កើតមានរយៈពេលយូរ វាអាចប៉ះពាល់ដល់សុខភាពផ្លូវកាយទៀតផង ដូចជា គេងមិនលក់ កើតជំងឺលើសឈាម ទឹកនោមផ្អែម និងបេះដូង។

ទោះយ៉ាងណា បញ្ហាទាំងនេះ អាចដោះស្រាយបាន តាមរយៈមធ្យោបាយ ៧យ៉ាង ដែលយើងគ្រប់គ្នាអាចធ្វើបាន ដើម្បីសម្រាកខួរក្បាល និងគ្រប់គ្រងបញ្ហាស្ត្រេស។
១. រកមូលហេតុនៃបញ្ហាស្ត្រេស
យើងមិនអាចសម្រាកខួរក្បាលបានទេ ប្រសិនបើយើងមិនដោះស្រាយបញ្ហាដែលបង្កឲ្យយើងស្ត្រេស។ តាមរយៈការកំណត់មូលហេតុនៃបញ្ហាស្ត្រេស ហើយបំបែកបញ្ហាទាំងនោះ ដូច្នេះ យើងអាចរៀបចំសកម្មភាព ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហាមួយៗបាន។
២. ដកដង្ហើមវែងៗ

នេះជាចំណុចពិសេសមួយ ដែលអាចជួយសម្រាកខួរក្បាល កុំឲ្យគិតច្រើន និងស្មុគស្មាញខ្លាំង។ ដកដង្ហើមវែងៗ តាមរយៈច្រមុះ ហើយធ្វើយ៉ាងណា ឲ្យខ្យល់ចូលទៅតំបន់ក្រពះ រួចហើយបញ្ចេញខ្យល់តាមមាត់វិញយឺតៗ។ តាមរយៈការដកដង្ហើមវែងៗ និងយឺតៗ វាបញ្ជូនសញ្ញាទៅខួរក្បាល ឲ្យសម្រាក។
៣. ម៉ាស្សា
ដើម្បីសម្រាកខួរក្បាល យើងត្រូវសម្រាករាងកាយជាមុនសិន ហើយការម៉ាស្សា ជាវិធីល្អមួយ។ ការម៉ាស្សា មិនត្រឹមអាចជួយសម្រួលសាច់ដុំ បន្ថយការចុក និងឈឺចាប់ផ្សេងៗ ប៉ុន្ដែវាអាចបន្ថយបញ្ហាស្ត្រេស និងជួយឲ្យស្រួលខ្លួនរយៈពេលយូរ ក្រោយម៉ាស្សា។
៤. មុជទឹក

ការមុជទឹកក្តៅឧណ្ហៗ អាចជួយសម្រួលការឈឺចាប់សាច់ដុំ សម្រួលអារម្មណ៍ និងបញ្ហាស្ត្រេស ក៏ដូចជាសុខភាពទូទៅ និងស្បែក។
៥. គេងថ្ងៃ ពី ២០-៣០នាទី
គ្នាយើងខ្លះ គេងមិនគ្រប់គ្រាន់ទេ នៅពេលយប់ ដូច្នេះការគេងថ្ងៃ ពី ២០-៣០នាទី អាចជួយឲ្យអារម្មណ៍ស្រស់ស្រាយ ហើយវាជាវិធីសម្រាកមួយ ដែលប្រើនៅទូទាំងពិភពលោក។
៦. ហាត់ប្រាណ
យើងមានរឿងជាច្រើននៅក្នុងខួរក្បាល ដូច្នេះការហាត់ប្រាណ បញ្ចេញសកម្មភាពដោយផ្ដោតអារម្មណ៍ អាចជួយយើងមិនឲ្យគិតពីបញ្ហានានា ដែលនាំឲ្យយើងស្ត្រេស។ ការហាត់ប្រាណបែបនេះ មានដូចជា ការលើកទម្ងន់ រត់កំណត់គោលដៅ ៥គីឡូម៉ែត្រ ឬហាត់យ៉ូហ្គាជាដើម។ ការហាត់ប្រាណ ជួយបញ្ចេញសារធាតុអង់ដូភីន ដែលត្រូវស្គាល់ថា ជាអ័រម៉ូនធ្វើឲ្យអារម្មណ៍ល្អ។
៧. មើលភាពយន្ត

ពេលខ្លះ គ្មានអ្វីប្រសើរជាងស្លុងអារម្មណ៍ជាមួយសាច់រឿង នៅក្នុងរោងភាពយន្តងងឹតៗនោះទេ ដែលជួយឲ្យយើង មិនឲ្យគិតពីបញ្ហាស្ត្រេសនានា។ ការមើលភាពយន្តតាមទូរស័ព្ទ ក៏អាចជួយយើងសម្រាកខួរក្បាលផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទង្វើយុវវ័យនិយមធ្វើទាំងនេះ ត្បិតជួយឲ្យធូរអារម្មណ៍មួយពេល តែប៉ះពាល់រាងកាយខ្លាំង
ចុចអាន៖ ការស្ដាប់តន្ត្រីជាវេទមន្ត ដែលអាចផ្លាស់ប្ដូរជីវិតមួយពព្រិចភ្នែក មិនជឿអានអត្ថបទសិន!
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


