សុខភាព
កុំចេះតែហ៊ាន! កើតជំងឺទឹកនោមផ្អែម មិនអាចស្ត្រេសផ្ដេសផ្ដាសទេ
ជីវិតមនុស្សម្នាក់ណាមិនធ្លាប់ស្ត្រេស គ្រាន់តែថា ខ្លះអាចធ្វើចិត្ត រិះរកវិធីគ្រប់គ្រងអារម្មណ៍ធុញថប់នេះបាន ប៉ុន្តែខ្លះទៀតកាន់តែព្យាយាម កាន់តែស្ត្រេស ពិសេសគ្នាយើង ឬម៉ាក់ប៉ា អ៊ំៗ មានជំងឺរ៉ាំរ៉ៃ ដូចទឹកជាទឹកនោមផ្អែមជាដើម កាន់តែពិបាកគ្រប់គ្រងបញ្ហាស្ត្រេសមួយកម្រិតទៀត។ បើ៊អ៊ីចឹងអត្ថបទនេះ មានវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ស្ត្រេស សម្រាប់គ្នាយើង ឬម៉ាក់ប៉ា អ៊ំៗ មានជំងឺទឹកនោមផ្អែម អាចជួយបន្ធូរអារម្មណ៍ឲ្យស្រស់ស្រាយបាន។

នៅពេលអារម្មណ៍ស្ត្រេស រាងកាយនឹងផលិតអ័រម៉ូន បញ្ជូនព័ត៌មានតាមសរសៃប្រសាទ។ បើស្រ្តេសខ្លាំងពេក អាចធ្វើអោយប៉ះពាល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម ហេតុនេះគ្នាយើង ម៉ាក់ប៉ា អ៊ំៗ មានជំងឺទឹកនោមផ្អែម ចាំបាច់បំផុតត្រូវគ្រប់គ្រងស្ត្រេសឲ្យបាន។
១- ប្រភពនាំឲ្យស្រ្តេស
ស្រ្តេសអាចបណ្ដាលមកពីកត្តាផ្លូវចិត្ត និងផ្លូវកាយ ពិសេសសម្រាប់យើងកំពុងមានជំងឺឈាមផ្អែមទឹកនោមផ្អែមប្រភេទទី ២ តែម្តង។ ពេលស្រ្តេសដោយសារសម្ពាធផ្លូវចិត្តម្តងៗ នឹងធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងគំហុក។ ផ្ទុយទៅវិញសម្រាប់ជំងឺទឹកនោមផ្អែមប្រភេទ ១ អាចឡើងជាតិស្ករ ឬចុះមិនទៀងទាត់ ខណៈស្រ្តេសផ្លូវកាយវិញ បើមានជំងឺទាំងពីរប្រភេទ ជាតិស្ករនឹងកើនឡើងដូចគ្នា។
២- វិធីគ្រប់គ្រងស្រ្តេស
យើងអាចជួបស្ថានភាពនាំឲ្យស្រ្តេសគ្រប់ពេល អ៊ីចឹងត្រូវចេះរកវិធីដោះស្រាយ។ ឧ. បើឃើញ ផ្លូវខាងមុខស្ទះ គួរបើកផ្លូវផ្សេង ឬចេញទៅផ្ទះមុនម៉ោងកុំឲ្យស្ទះជាប់នឹងគេ។ បើមានបញ្ហានៅកន្លែងធ្វើការ គួរនិយាយជាមួយមេ ឬរកជំនួយពីមិត្តរួមការងារ ដើម្បីទទួលបានដំណោះស្រាយល្អៗ។

ក្រៅពីនេះ អាចធ្វើអ្វីខ្លួនចង់ធ្វើ ឬជាមួយមិត្តភក្តិ ព្រោះអាចជាប្រយោជន៍ដោះស្រាយស្ថានភាពស្ត្រេសបានភ្លាមៗ។ ឧទាហរណ៍ថា ទៅហាត់ប្រាណ ដើម្បីរាងកាយមាំមួន ព្រោះការលើកដៃលើកជើង ធ្វើឲ្យអ័រម៉ូន ដូប៉ាមីន (Dopamine) ឬអ័រម៉ូនរីករាយ បញ្ចេញច្រើនជួយកាត់បន្ថយ ស្រ្តេសបាន។ លេងកីឡា រៀនរាំ ជិះកង់ ឬហាត់យូហ្គា ក៏អាចជួយបានដូចគ្នា ឬអាចរៀនជំនាញផ្សេងៗ ដើម្បីជីវិតកាន់តែរីករាយ។
រំសាយស្រ្តេសបង្កដោយជំងឺទឹកនោមផ្អែម អាចពិបាកបន្តិច ត្រូវការភាពអត់ធ្មត់ច្រើន អ៊ីចឹងព្យាយាមរកមើលបញ្ហានាំឲ្យយើងស្រ្តេសជាមុន ចាំរកដំណោះស្រាយតាមក្រោយ។ តែបើនៅមិនអាចដោះស្រាយបាន គួរទៅជួបជំនាញប្រឹក្សា ពីវិធីសម្របខ្លួន ដោះស្រាយបញ្ហា ក៏ដូចជាដំបូន្មានបែបវេជ្ជផ្សេងទៀត ជាប្រយោជន៍សម្រាប់យើង។ ក្រៅពីនេះទៀត ការញ៉ាំថ្នាំ តាមដានជាតិស្ករក្នុងឈាម ញ៉ាំអាហារសមស្រប និងហាត់ប្រាណទៀងទាត់ ជាការគ្រប់គ្រងស្ត្រេស និងស្ថានភាពជំងឺកាន់តែប្រសើរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ធ្វើរឿងទាំងនេះបាន អ្នកជំងឺទឹកនោមផ្អែមអាចរស់នៅបានយូរដូចមនុស្សធម្មតា
ចុចអាន៖ មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


