ព័ត៌មានជាតិ
កុំភ្លេចតាមដានផ្សាយផ្ទាល់ព្រឹកនេះ អ្នកចង់រកលុយតាម YouTube
សិក្ខាសាលាដ៏សំខាន់ជាការចែករំលែកលើការប្រើប្រាស់បណ្តាញ YouTube នឹងចាប់ផ្តើមនាពេលបន្តិចទៀតនេះ។
សិក្ខាសាលាដែលរៀបចំពេញមួយព្រឹក មានប្រធានបទសំខាន់ៗ សម្រាប់អ្នកចង់ក្លាយជាអ្នកជំនាញផលិតមាតិកាលើ YouTube ដែលផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន ។
កម្មវិធីនេះមានការជួយជ្រោមជ្រែងពីក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Google និង YouTube នាំវាគ្មិនពីបរទេសជំនាញៗ មានបទពិសោធន៍ចែករំលែកបច្ចេកទេស និងមូលដ្ឋានចំណេះដឹងក្នុងការផលិតវិដេអូដាក់លើ YouTube។
សិក្ខាសាលាក្រោមប្រធានបទ “ក្លាយជាអ្នកជំនាញ ផលិតមាតិកា YouTube (Be Professional YouTubers)” ប្រិយមិត្តទាំងអស់អាចចូលរួមតាមរយៈប្រព័ន្ធវីដេអូ (Google Meet) នៅវេលាម៉ោង ៩:០០នាទីព្រឹក ឬអាចតាមដានតាមផេករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ មិនពិបាកអាចទស្សនាតាមរយៈតំណភ្ជាប់ខាងក្រោមនេះផ្ទាល់ក៏បាន។
គួរបញ្ជាក់ថា វេទិកានេះមានចំណុចសំខាន់ពីរ៖
១. ជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍សម្រាប់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់ការផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត មិនចម្លងពីអ្នកដទៃ។
២. ផ្តល់ឱកាសឱ្យអ្នកចូលរួមជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង និងតំណាង YouTube ដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្តង់ដារ និងលក្ខខណ្ឌសម្រាប់ការផលិតមាតិកាដែលអាចរកចំណូលបាន៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត