ព័ត៌មានជាតិ
ផ្លូវល្បឿនលឿនខេត្តព្រះសីហនុ សម្រេចបាន ៦៥ ភាគរយ គ្រោងចប់មុនផែនការ
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងដំណើរការសម្រេចបាន៦៥ភាគរយ គ្រោងបញ្ចប់នៅអំឡុងខែកញ្ញាឆ្នាំ២០២២។ នេះបើតាមរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។
ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងក្នុងកិច្ចប្រជុំមួយ ជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីបង្ហាញពីវឌ្ឈនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។
ផ្លូវល្បឿនលឿនដំបូងរបស់ប្រទេសកម្ពុជានេះ ស្ថាបនាចេញពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ជាគម្រោងដែលចំណាយថវិកាជាង ២ពាន់លានដុល្លារ។

តាមកម្រោង ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវប្រើពេល៤៨ខែ គឺបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ក៏ប៉ុន្តែគម្រោងអាចរួចរាល់មុនផែនការត្រឹមខែកញ្ញា ឆ្នាំ២០២២។
រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ធ្លាប់ស្នើទៅក្រុមហ៊ុនសាងសង់សិក្សាពីការបង់ថ្លៃសេវា លើការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ។ លោកបញ្ជាក់ថា ពលរដ្ឋខ្មែរមិនមានលទ្ធភាពបង់ប្រាក់ពី ១០ទៅ ១៥សេន ក្នុង១គីឡូម៉ែត្រ ដូចតម្លៃប្រើប្រាស់ផ្លូវល្បឿនលឿននៅលើពិភពលោកទេ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០ គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩ គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០ លានដុល្លារអាមេរិក វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនCambodian PPSHV Expressway Co.,Ltd៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


