ព័ត៌មានជាតិ
ប្រធានគណបក្សមួយ ទទួល មរណភាព!
លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានទទួលមរណភាពដោយជំងឺជាច្រើនមុខ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើ យោងតាមសេចក្ដី ជូនដំណឹងរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៅរសៀលថ្ងៃអង្គារនេះ។
លោក ហួន រដ្ឋា អគ្គលេខាធិការ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា លោក ហួន រាជចំរើន បានទទួលមរណភាព ដោយមានជំងឺជាច្រើនមុខ ដូចជា៖ ជំងឺទឹកនោមផ្អែម, ក្រពះ, ពោះវៀន, និងបេះដូង។ លោក ហួន រដ្ឋា បានឲ្យដឹងទៀតថា ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានជំងឺទាំងនេះជាច្រើនឆ្នាំមកហើយ តែដោយសារបញ្ហាការរាតត្បាតជំងឺកូវីដ-១៩ ទើបមួយរយៈនេះ លោកមិនបានទៅពេទ្យ ទៀងទាត់ពេលវេលា រហូតធ្លាក់ខ្លួនឈឺធ្ងន់ បណ្ដាលឲ្យទទួលមរណភាពតែម្ដង។
អគ្គលេខធិការ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានបញ្ជាក់ថា «ទើបតែដំណាក់កាលចុងក្រោយ បានយើងសម្រេចថា យកគាត់ទៅពេទ្យ…បានទៅដល់ពេទ្យ ពេទ្យគាត់ថា ជំងឺហ្នឹងជ្រុលបាត់ហើយ»។ លោក ហួន រដ្ឋា បានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានស្នើសុំទៅចូលរួមបុណ្យសព លោក ហួន រាជចំរើន ជាច្រើននាក់។ ប៉ុន្តែដោយអនុវត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ គឺក្រុមគ្រួសារសព ស្នើសុំធ្វើជាលក្ខណៈគ្រួសារប៉ុណ្ណោះ នៅវត្តអង្គតាមិញ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមជម្រាបថា លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងក៏ជាប្រធានប្រតិភូ របស់ គណបក្សមួយនេះ នៅក្នុងស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ផងដែរ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ