ព័ត៌មានអន្ដរជាតិ
រូបភាពដ៏តក់ស្លុត! ក្រុមតាលីបង់សម្លាប់ សូម្បីតែកុមារស្លូតត្រង់
អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានអះអាងថា ក្រុមតាលីបង់កំពុងសម្លាប់កុមារស្លូតត្រង់ ខណៈពួកគេពង្រឹងអំណាចយ៉ាងឃោរឃៅ។

លោក Masoud Andarabi ដែលត្រូវបានបណ្តេញចេញពីតំណែងដោយអតីតប្រធានាធិបតី Ashraf Ghani កាលពីខែមីនា បានបង្ហោះរូបភាពដ៏តក់ស្លុតជាច្រើន នៅលើបណ្តាញសង្គម Twitter រួមទាំងរូបភាពកុមារតូចម្នាក់ ដែលត្រូវបានសម្លាប់ដោយក្រុមអ្នកប្រយុទ្ធតាលីបង់ ផងដែរ។
លោកបានអះអាងថា ក្រុមតាលីបង់ កំពុងព្យាយាមគ្រប់គ្រងលើប្រជាជនដោយប្រព្រឹត្តអំពើភេរវកម្ម សម្លាប់កុមារតូចៗនិងពលរដ្ឋវ័យចំណាស់។

នៅក្នុង Twitter របស់គាត់ លោក Andarabi បានបន្ថែមថា “នៅស្រុក Andarab ក្រុមតាលីបង់បានធ្វើការឆែកឆេរតាមផ្ទះ ចាប់មនុស្សដោយគ្មានហេតុផល និងសម្លាប់ពលរដ្ឋស្លូតត្រង់”។
ជាលទ្ធផល មនុស្សត្រូវងើបប្រឆាំងនឹងភាពឃោឃៅរបស់ពួកគេដើម្បីការពារអាយុជីវិតកិត្តិយសសេចក្តីថ្លៃថ្នូរនិងទ្រព្យសម្បត្តិរបស់ពួកគេ។

រូបភាពថ្មីៗដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានបង្ហោះបន្ទាប់ពីមានរបាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមនេះ បានដើរតាមទីក្រុងនានាទូទាំងប្រទេសអាហ្វហ្គានីស្ថាន រកស្ត្រីនិងក្មេងស្រី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ក្រុមតាលីបង់ រំលោភសាកសព ហើយឆែកឆេរតាមផ្ទះ យកស្រ្តីធ្វើជាទាសករផ្លូវភេទ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


