ព័ត៌មានជាតិ
លោក ចៅ ភិរុណ៖ ទង្វើល្អ គឺធ្វើឲ្យប្រជាជនមិនភ្លេចគុណយើងទេ
សមាជិកាសមាជិការ និងក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជាស្រុក គប្បីធ្វើអ្វីៗដែលជាទង្វើគំរូល្អយល់ពីភាពក្តៅត្រជាក់ជាមួយប្រជាជន នោះប្រជាជននឹងមិនភ្លេចគុណយើងនោះទេ។
នេះជាសារដែលចេញពីមាត់របស់លោក ចៅ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកបូទុមសាគរ ដែលបានលើកឡើងព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្នុងពិធីប្រកាសសម្រេចកែសម្រួលតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងតែងតាំងគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតគណបក្សប្រជាជនកម្ពុជាស្រុក និងផ្សព្វផ្សាយបណ្តាឯកសារពាក់ព័ន្ធ និងយុទ្ធនាការរៀបចំការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។

លោក ចៅ ភិរុណ បន្ថែមជំរុញដល់ប្រធានប្រឹក្សាស្រុកបូទុមសាគរ សមាជិកា និងសមាជិការ ទៀតថា ចាំបាច់រក្សានូវអាសន្នៈនៅតាមឃុំសង្កាត់ពុំឱ្យបាត់បង់ដាច់ខាន ពោលគឺដណ្តើមជ័យជម្នះក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ ជាពិសេសប្រធានក្រុមប្រឹក្សា។ ដោយតម្រូវសមាជិកា សមាជិកតាំងចិត្តប្តេជ្ញាចិត្តទាំងអស់គ្នា។

បើតាមលោក ចៅ ភិរុណ អំពើល្អជាមួយប្រជាជន ស្គាល់ទុក្ខលំបាក សប្បាយរីករាយនានារបស់ពួកគាត់ ត្រូវផ្តោតការយកចិត្តទុកដាក់មិនអាចខ្វះចន្លោះបានគ្រប់នាទីណាទាំងអស់ ជៀសវាងធ្វេសប្រហែស។ ចំពោះការជ្រើសរើសបេក្ខភាពគណបក្សឈរឈ្មោះបោះឆ្នោត ជារឿងមួយពិចារណាខ្ពស់ផងដែរ មុននឹងសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។

ដើម្បីទទួលបានជ័យជម្នះលើដំណើរការបោះឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២បាន ការក្តោបក្តាប់ព័ត៌មានសកម្មភាពបណ្តាបក្សនយោបាយក្នុងមូលដ្ឋានជារឿងគួរយកចិត្តទុកដាក់ ដែលមិនអាចមើលស្រាលបានឡើយ។ បន្តពង្រឹងគៀងគរគ្រប់គ្រងសមាជិកសមាជិកក្នុងជួរបក្ស និងបញ្ចូលសមាជិកថ្មីៗបន្ថែមក្រោមការរៀបចំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត បណ្តុះបណ្តាលធនធានមនុស្សទៅតាមកម្រិត ផ្ទៀងផ្ទាត់បញ្ជីឈ្មោះអ្នកត្រូវបោះឆ្នោត និងដោះស្រាយវិវាទផ្សេងៗក្នុងមូលដ្ឋានជាអតិបរិមាតបតាមគោលការណ៍ដែលបានដាក់ចេញអោយអនុវត្តរួមគ្នា៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


