កីឡា
ហ្វេនៗរង់ចាំយូរហើយ! ទីបំផុត Man Utd បញ្ចេញរូបថត Ronaldo ពាក់ឈុតថ្មីជាលើកដំបូង
ក្លិបបិសាចក្រហម Manchester United បានបញ្ចេញរូបថតរបស់កីឡាករ Cristiano Ronaldo ដោយពាក់ឈុតក្នុងដីថ្មីរបស់ក្លិប បន្ទាប់ពីការវិលត្រឡប់មកកាន់ទឹកដី Old Trafford។

ក្លិបបិសាចក្រហម បានសម្រេចពីការផ្ទេរសឹងមិនគួរឲ្យជឿកាលពីព្រឹកថ្ងៃអង្គារ ដោយម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យា ៣៨៥,០០០ ផោនក្នុងមួយសប្តាហ៍រយៈពេលពីរឆ្នាំនៅទឹកដី Old Trafford ជាមួយនឹងជម្រើសក្នុងការលេងរហូតដល់គាត់មានអាយុ ៣៩ ឆ្នាំបន្ទាប់ពីចាកចេញពីក្លិបសេះបង្កង់ Juventus។
Ronaldo បានចាកចេញពី Man Utd ក្នុងឆ្នាំ ២០០៩ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ៨០ លានផោនផ្ទេរទៅក្លិបអធិរាជស Real Madrid។ Ronaldo បានឈ្នះជើងឯកក្របខណ្ឌអេស្ប៉ាញ LaLiga ចំនួនពីរលើកនិងពានរង្វាន់ Champions League បួនលើក។

ឥឡូវនេះ ក្លិប Man Utd បានផ្តល់ឲ្យអ្នកគាំទ្រនូវរូបភាពដែលពួកគេបានរង់ចាំជាយូរមកហើយ។ វាជារូបថតចំនួន ៦ សន្លឹកដែលបានបង្ហាញពីខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ ពាក់ឈុតក្នុងដីថ្មីរបស់ក្លិប សម្រាប់រដូវកាល ២០២១-២២។
ទោះបីជាយ៉ាងណាក៏ដោយ ក្លិបមិនបានបញ្ជាក់ពីលេខថ្មីរបស់ Ronaldo ទេ ទោះបីជាគាត់ត្រូវបានគេរំពឹងថា នឹងពាក់អាវលេខ ៧ របស់ Edinson Cavani ក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ Ronaldo រៀបរាប់ពីជីវិតនៅ Juventus ពេលផ្លាស់ទៅ Man United វិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


