Connect with us

ព័ត៌មានអន្ដរជាតិ

Ronaldo រៀប​រាប់ពីជីវិត​នៅ​ Juventus ពេល​ផ្លាស់​​ទៅ​ Man United វិញ

បានផុស

នៅ

តារា​ជើង​ស៊ុត​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Cristiano​ Ronaldo បាន​សម្រេច​ចាក​ចេញ​ពី​ក្លឹប Juventus និង​ចូល​រួម​ជា​មួយ​ក្លឹប​បិសាច​ក្រហម​ Manchester United ជា​​ផ្លូវ​ការ​ហើយ។

មុន​ចាក​ចេញ Ronaldo បាន​រៀប​រាប់​ថា ៖«ថ្ងៃនេះ ​ខ្ញុំ​ចាក​ចេញ​ពី​ក្លឹប​ដ៏​អស្ចារ្យ ដែល​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​អ៉ីតាលី និង​ប្រាកដ​ណា​ស់​ថា ជា​ក្លឹប​ធំ​បំផុត​មួយ​នៅ​ទ្វីប​អឺរ៉ុប។ ខ្ញុំ​បាន​ផ្តល់​បេះ​ដូង និង​ព្រលឹង​​​របស់​ខ្ញុំ​ដល់​ក្លឹប Juventus ហើយ​ខ្ញុំ​តែង​តែ​ស្រឡាញ់​ទី​ក្រុង​ Turin ជា​និច្ច​​រហូត​ដល់​​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្ញុំ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«Tiffosi bianconeri តែង​តែ​គោរព​ខ្ញុំ ហើយ​ខ្ញុំ​បាន​ព្យាយាម​តប​​ស្នង​ចំពោះ​ការ​គោរព​នេះ​តាម​រយៈ​ការ​ប្រយុទ្ធ​​នៅ​លើ​ទី​លាន​​ រាល់​រដូវ​កាល រាល់​ព្រឹត្តិការណ៍។ នៅ​ទី​បញ្ចប់ យើង​អាចក្រឡេក​មើល​ក្រោយ និង​យល់​ឃើញ​ថា យើង​ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ ទោះ​ជា​មិន​​ទទួល​បាន​តាម​អ្វី​ដែល​យើង​ចង់​ទាំង​អស់ ប៉ុន្តែ​យើង​នៅ​តែ​មាន​រឿង​រ៉ាវ​ដ៏​ល្អ​អស្ចារ្យ​ជា​មួយ​គ្នា»។

«ខ្ញុំ​នឹង​​​​​ជា​បុគ្គល​របស់អ្នក​ម្នាក់​ជា​និច្ច​​។ អ្នក​ឥឡូវ​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​ផ្នែក​មួយ​របស់​អ្នក។ ប្រទេស​អ៉ីតាលី ក្លឹប Juve ទី​ក្រុង Turin, tiffosi bianconeri អ្នក​នឹង​នៅ​ក្នុង​បេះ​ដូង​របស់​ខ្ញុំ​ជា​និច្ច»។ Ronaldo បាន​រៀប​រាប់។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ Cristiano​ Ronaldo បាន​ចូល​រួម​ជា​មួយ​ក្លឹប Manchester United នៅ​ទឹក​ដី​អង់គ្លេស បន្ទាប់​ពី​ចូល​រួម​លើក​ទី​១​កាល​ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០០៩​មុន​ពេល​​ផ្លាស់​ទៅ​ក្លឹប​អធិរាជ​ស​ Real Madrid ហើយ​​ឆ្នាំ​២០១៨​​​​​បន្ត​ផ្លាស់​ទៅ​ក្លឹប Juventus មុន​ពេល​ត្រឡប់​ចូល Manchester United វិញ​ចាប់​ពី​ពេល​នេះ​ទៅ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម