ព័ត៌មានជាតិ
លោក ហេង វ៉ាន់ដា ស្នើឱ្យក្រសួងអប់រំបន្ធូរបន្ថយខ្លះ ដើម្បីសាលាឯកជនអាចដំណើរការឡើងវិញ
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានស្នើសុំទៅក្រសួង អប់រំ យុវជន និងកីឡា ធ្វើការបន្ធូរបន្ថយនូវវិធានការខ្លះ ដើម្បីអាចឱ្យសាលាឯកជនកម្រិតធម្យម និងក្រោមៗ អាចមានលទ្ធភាពបើកដំណើរការសាលាឡើងវិញនាពេលខាងមុខនេះ។
ការស្នើសុំនេះបានធ្វើឡើង ខណៈក្រសួង អប់រំ យុវជន និងកីឡា នឹងបើកកិច្ចប្រជុំបន្ទាន់ជាមួយប្រធានមន្ទីរ អបរំ យុវជន និងកីឡា និងគណៈអភិបាលរាជធានីខេត្តទូទាំងប្រទេស នៅរសៀលថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១នេះ ដើម្បីពិភាក្សាស្តីពីដំណើរការបើកសាលារៀនឡើងវិញ។

លោកបណ្ឌិត ហេង វ៉ាន់ដា មានប្រសាសន៍នៅថ្ងៃទី១ ខែកញ្ញានេះថា៖ “ពេលខ្លះចង់ខ្លាំងពេក ការពារខ្លាំងពេក ទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសាលា ជួនកាលវាធ្វើឱ្យការចំណាយវាធំ ខ្លាចក្រែងលោមានការមិនអាចទប់ជាប់ចំណូលដែលយើងមានបច្ចុប្បន្ន យើងក៏ពិបាកនឹងបើកដែរ។ ពីព្រោះកាលណារឹតត្បិតខ្ពស់អាចរស់បានតែសាលាអន្តរជាតិដែលមានតម្លៃខ្ពស់ៗ ប្រហែលជាគេអាចរត់រួច។ ប៉ុន្តែបើសិនជារឹតត្បិតខ្ពស់សម្រាប់សាលាឯកជនធន់ល្មមធន់ថ្នាក់ក្រោម ខ្ញុំជឿជាក់ថាពិបាកហើយ”។
លោក បានពន្យល់ថា បើកាលណារឹតត្បិតខ្លាំង និងស្តង់ដារតែមួយ ធ្វើឱ្យការចំណាយឡើងធំ ខ្លាចសាលាទាំងនោះរត់មិនរួច ឬមិនអាចទ្រទ្រង់បាន។
លោក បានសំណូមពរដល់ក្រសួង អប់រំ គួរតែមានវិធានការ មានលក្ខណៈបត់បែនដោយទុកលទ្ធភាពសាលានីមួយៗមានការទទួលខុសត្រូវផង។
លោកបានបញ្ជាក់ថា៖ “បើសាលានីមួយៗមិនទទួលខុសត្រូវទេ បើទោះបីជាមានស្តង់ដារកម្រិតណាក៏ដោយ ក៏មិនអាចអនុវត្តបានដែរ”។

យ៉ាងណាក៏ដោយ លោក បណ្ឌិត ហេង វ៉ាន់ដា បានឱ្យដឹងថា នៅរសៀលថ្ងៃស្អែកនេះ សមាគមនឹងបើកកិច្ចប្រជុំមួយជាមួយសមាជិករបស់ខ្លួន ដើម្បីពិភាក្សាគ្នាត្រៀមបើកសាលាឯកជនឡើងវិញឱ្យស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាល។
លោក បានបន្តថា កិច្ចប្រជុំនេះគឺយោងទៅលើអនុសាសន៍របស់សម្តេចតេជោដែលបានលើកឡើងពីការរៀបចំបើកដំណើរការសាលារៀននៅតាមតំបន់ដែលមិនមានឆ្លង ឬមានឆ្លងជំងឺកូវីដ-១៩ តិចតួចដើម្បីឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញទាំងសាលារដ្ឋ និងឯកជន។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅ សម្តេច តេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារសម្លេងបន្ទាន់មួយ ណែនាំដល់ ក្រសួង អប់រំ យុវជន និងកីឡា ឱ្យសហការជាមួយបណ្តាខេត្តនានា ដើម្បិពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកលាសារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


