ព័ត៌មានជាតិ
នាំក្មេងស្រី អាយុក្រោម១៥ឆ្នាំ ២នាក់ ពីស្រុកមោងឫស្សី មករួមភេទនៅស្រុកថ្មគោល ត្រូវសមត្ថកិច្ចឃាត់ខ្លួន
យុវជន២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនដើម្បីបញ្ជូនទៅតុលាការ ក្រោយពីទទួលបានពាក្យបណ្តឹងថា បាននាំក្មេងស្រីអាយុក្រោម១៥ឆ្នាំ២នាក់ ចេញពីផ្ទះរយៈពេល៤ថ្ងៃ ដើម្បីរួមភេទម្នាក់១គូ។
ការឃាត់ខ្លួនយុវជនទាំង២នាក់នេះ បានធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០ និង ៣០នាទី ព្រឹក នៅចំណុចភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីទាំងពីរ។
ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ឡុង ថាវ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល និងទី២.ឈ្មោះ រ៉េន ចន្ទ្រា ហៅ បារាំង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ដោយពួកគេទាំងពីរបាននាំក្មេងស្រីចំនួន២នាក់ ចេញពីស្រុកមោងឫស្សី កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ១.ឈ្មោះ ព ម ល អាយុ១៣ឆ្នាំ និង ២.ឈ្មោះ ណា រ ស អាយិ ១១ ឆ្នាំ រស់នៅស្រុកមោងឫស្សីដូចគ្នា។ ក្រោយពីកម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន និង សាកសួររួចមក ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានរួមភេទជាមួយនារីទាំង០២នាក់ខាងលើនេះមែន។ បច្ចុប្បន្នជនសង្ស័យជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕


អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



