កូវីដ-១៩
រដ្ឋបាលខេត្តព្រៃវែង រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ៣២នាក់ និងស្លាប់ ១នាក់
រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣២នាក់ ជាសះស្បើយចំនួន៤០នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង-ស្រុកចំនួន ១០ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។
ក្រុងស្រុកទាំងនោះមានដូចខាងក្រោម៖
១. ក្រុងព្រៃវែង ចំនួន ០៤នាក់
២. ស្រុកស្វាយអន្ទរ ចំនួន ១១នាក់
៣. ស្រុកព្រះស្តេច ចំនួន ០១នាក់
៤. ស្រុកសុីធរកណ្ដាល ចំនួន ០៦នាក់
៥. ស្រុកពារាំង ចំនួន ០៣នាក់
៦. ស្រុកពាមជរ ចំនួន ០២នាក់
៧. ស្រុកកំចាយមារ ចំនួន ០១នាក់
៨. ស្រុកពោធិ៍រៀង ចំនួន ០២នាក់
៩. អ្នកមកពីខេត្តកណ្ដាល ចំនួន ០១នាក់
១០. អ្នកមកពីរាជធានីភ្នំពេញ ចំនួន ០១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣២នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុកនីមួយៗ។ រដ្ឋបាលខេត្តបានអំពាវនាវ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក និងអនុវត្ត ៣ការពារ៣កុំ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកញ្ញានេះ ខេត្តព្រៃវេងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៥,៩៦១នាក់ ព្យាបាលជាសះស្បើយ ៥,៤៦៧នាក់ និងស្លាប់ ១១៦នាក់៕
អត្ថបទ៖ សៅគ្រី


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


