Connect with us

ព័ត៌មានអន្ដរជាតិ

ថតជាប់ស្តែងៗ កំពុងអង្គុយញ៉ាំអាហារតាមផ្លូវ ត្រូវចោរមកប្លន់នៅ Los Angeles

បានផុស

នៅ

អំពើប្លន់ប្រដាប់អាវុធដ៏គួរឲ្យរន្ធត់លើអ្នកទទួលទានអាហារពេលល្ងាច នៅតាមចិញ្ចើមផ្លូវលើមហាវិថី Melrose ត្រូវបានថតជាប់ក្នុងកាមេរ៉ា។

វីដេអូនេះ បានបង្ហាញបុរសពីរនាក់ ដើរសំដៅទៅមនុស្សជាច្រើននាក់ ដែលកំពុងញ៉ាំអាហារនៅលើចិញ្ចើមផ្លូវ។

ចោរបានភ្ជង់កាំភ្លើង ហើយពួកគេទាំងពីរ បានចាប់ផ្តើមឆែកឆេរ របស់របរជនរងគ្រោះ យកកាបូបលុយ និងថង់ទំនិញទៅបាត់។

អំពើប្លន់នេះ បានកើតឡើងកាលពីរសៀលថ្ងៃអង្គារនៅឯភោជនីយដ្ឋានមួយ លើផ្លូវ Melrose ក្នុងភូមិ Fairfax។

មន្ត្រីនៅនាយកដ្ឋានប៉ូលិសទីក្រុង Los Angeles (LAPD) កំពុងស៊ើបអង្កេតលើករណីនេះ។

ប្រជាពលរដ្ឋនិងម្ចាស់ហាងនិយាយថា ពួកគេមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការកើនឡើងនៃឧក្រិដ្ឋកម្មដ៏កាចសាហាវនៅក្នុងសង្កាត់ទិញទំនិញដ៏មានប្រជាប្រិយភាពមួយនេះ។

គួរបញ្ជាក់ថា កាលពីខែមុន បុគ្គលិកហាង Shoe Palace ក្នុងសង្កាត់ Fairfax ត្រូវបានបាញ់សម្លាប់បន្ទាប់ពីមានជម្លោះជុំវិញការចាប់ឆ្នោត។ ក្រោយមក ប៉ូលិសបានចាប់ខ្លួនជនសង្ស័យអាយុ១៦ឆ្នាំម្នាក់៕

វីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC7

ចុចអាន៖ បុរសហ្វីលីពីន ស្លាប់បន្ទាប់ពីប៉ូលិសដាក់ទណ្ឌកម្មឲ្យអាវ៉ង់៣០០ដង ដោយសារចេញក្រៅផ្ទះទិញទឹកផឹកក្រោយម៉ោង ៦ល្ងាច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម