ព័ត៌មានអន្ដរជាតិ
ចៅហ្វាយក្រុង LA បន្ទោសចំៗថា ត្រាំ កំពុងឆក់អំណាចពីអាជ្ញាធរមូលដ្ឋាន
នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅគគុកក្នុងទីក្រុង Los Angeles (LA) ខណៈអំពើហិង្សាកាន់តែរីកធំទៅៗនោះ ចៅហ្វាយក្រុងលោកស្រី Karen Bass បានពន្លះចំៗទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលសម្រេចចិត្តបញ្ជូនទាហានទៅបង្ក្រាប ដោយលោកស្រីចោទ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនថា កំពុងដណ្តើមអំណាចពីអាជ្ញាធរមូលដ្ឋានហើយ។

មុននេះ មន្ទីរបញ្ចកោណបានប្រកាសពីការបញ្ជូនទាហានម៉ារីន ៧០០នាក់ទៅ Los Angeles ដើម្បីបង្ក្រាបកុបកម្ម បន្ថែមពីលើកងឆ្មាំជាតិ២ ០០០នាក់ដែលលោក ត្រាំ បញ្ជូនទៅទីនោះកាលពីចុងសប្តាហ៍។
ជុំវិញរឿងនេះ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី៩ខែមិថុនា លោកស្រី Bass បានបន្ទោសថា រដ្ឋបាល ត្រាំ កំពុងធ្វើតេស្តថាតើខ្លួនអាចឆក់យកអំណាចពីរដ្ឋកាលីហ្វ័រញ៉ា បានខ្លាំងកម្រិតណា?
លោកស្រីនិយាយថា «ពេលរដ្ឋបាលត្រាំ ចាប់ផ្តើមការបង្ក្រាបលើជនអន្តោប្រវេសន៍ ពួកគេអះអាងថាកំណត់គោលដៅតែលើឧក្រិដ្ឋជនប៉ុណ្ណោះ ប៉ុន្តែមិនអ៊ីចឹងទេ។ ជនអន្តោប្រវេសន៍ដែលពួកគេចាប់បាន មិនមែនជាមនុស្សដូចពួកគេនិយាយឡើយ។ ឥឡូវពលរដ្ឋ កំពុងរស់នៅក្នុងភាពភ័យខ្លាច ទាំងមិនដឹងថាតើមន្ត្រីអន្តោប្រវេសន៍និងគយ នឹងបើកការវាយឆ្មក់នៅកន្លែងណាឬពេលណាបន្ទាប់ទៀត។ ខ្ញុំមានអារម្មណ៍ថា ដូចជាទីក្រុងនេះកំពុងត្រូវបានគេសាកល្បងហើយ គឺសាកល្បងថាតើរដ្ឋាភិបាលសហព័ន្ធនឹងមានប្រតិកម្មបែបណា នៅពេលខ្លួនដណ្តើមការគ្រប់គ្រងពីរដ្ឋឬរដ្ឋាភិបាលក្នុងតំបន់»។

សូមជម្រាបជាថ្មី កុបកម្មនៅ LA ផ្តើមចេញពីការតវ៉ាកាលពីចុងសប្តាហ៍ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ បើកប្រតិបត្តិការឃោរឃៅជាបន្តបន្ទាប់ វាយឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍នៅទីនោះ។
ព្រោះតែកុបកម្មនេះ ធ្វើឲ្យទីក្រុង Los Angeles ធ្លាក់ចូលក្នុងភាពចលាចល និងវឹកវរ ឈានដល់ការដុតបំផ្លាញយានយន្តនិងសំណង់នានា ថែមទៀតផង។
មានការបាញ់គ្រាប់កាំភ្លើងជ័រនិងឧស្ម័នបង្ហូរទឹកភ្នែកលើកុបករដែលតវ៉ាប្រឆាំងច្បាប់អន្តោប្រវេសន៍របស់រដ្ឋបាលលោក ត្រាំ ខណៈមកទល់ពេលនេះ ប៉ូលិសបានចាប់ខ្លួនមនុស្សរាប់រយនាក់ហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីន ៧០០នាក់ទៀតទៅ LA ខណៈអំពើហិង្សាកាន់តែធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


