ព័ត៌មានអន្ដរជាតិ
ផ្ទុះសង្គ្រាមពាក្យសម្តីរវាង Trump និងអភិបាលរដ្ឋកាលីហ្វ័រញ៉ា ជុំវិញកុបកម្មនៅ LA
ដ្បិតថាតំបន់ខ្លះនៃទីក្រុង Los Angeles នៅរដ្ឋកាលីហ្វ័រញ៉ា ដាក់បម្រាមគោចរព្រោះតែអំពើហិង្សាដ៏ខ្លាំងក្លា ជុំវិញកុបកម្មប្រឆាំងច្បាប់អន្តោវេសន៍ក៏ដោយ ស្ថានភាពនៅទីនោះមិនទាន់ធូរស្បើយទេ ហើយវាក៏បញ្ឆេះសង្គ្រាមពាក្យសម្តីរវាងអភិបាលរដ្ឋលោក Gavin Newsom និងប្រធានាធិបតីអាមេរិក Donald Trump ផងដែរពាក់ព័ន្ធវិធានការបង្ក្រាបដ៏សាហាវលើបាតុករនិងចំណាត់ការរបស់សហព័ន្ធ។

ដូច្នេះតើលោក ត្រាំ និយាយអ្វីខ្លះចំពោះលោក Newsom?
Trump ហៅ Newsom ថា «អសមត្ថភាព»
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social, លោក Trump និយាយថា ទីក្រុង LA នឹងត្រូវបានបំផ្លាញខ្ទេចប្រសិនបើគ្មានគាត់។ អភិបាលរដ្ឋអសមត្ថភាព Gavin Newscum និង អភិបាលក្រុង LA លោកស្រី Karen Bass គួរតែអរគុណលោកប្រធានាធិបតី Trump ទើបត្រូវ។

លោក Newsom វាយបកវិញ បន្ទាប់ពី Trump អំពាវនាវឲ្យមានការចាប់ខ្លួនគាត់
លោក Trump ប្រាប់អ្នកយកព័ត៌មានថា លោកគិតថា វានឹងជារឿងល្អ ប្រសិនបើ Newsom ត្រូវបានចាប់ខ្លួន។ ជាការឆ្លើយតប លោក Newsom បង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយហៅរឿងនេះថាជា «ជំហានដែលមិនអាចបំភ្លេចបាន ឆ្ពោះទៅរកលទ្ធិផ្តាច់ការ»។
ក្រោយមកលោក Trump ចោទលោក Newsom ថា ជាអ្នកបំផុសបំផុលឲ្យមានកុបកម្ម និងបង្កភាពអាម៉ាសដល់ឆ្មាំជាតិ។
លោក Newsom និយាយថា Trump កំពុងធ្វើដូចជាជនផ្តាច់ការ
នៅក្នុងការបង្ហោះលើបណ្តាញសង្គម X លោក Newsom និយាយថា បទបញ្ជាលោក Trump ក្នុងការដាក់ពង្រាយទាហានម៉ារីននៅ LA គឺជា «ការស្រមើស្រមៃដ៏វង្វេងវង្វាន់»។ Trump គឺជា ប្រធានាធិបតីផ្តាច់ការ។ នេះមិនមែនជាជនជាតិអាមេរិកទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍នៅអាមេរិក រីកកាន់តែធំដល់ ១១ទីក្រុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


